Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 13:10 - ព្រះគម្ពីរខ្មែរសាកល

10 ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់​ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។

សូមមើលជំពូក ចម្លង




សុភា‌សិត 13:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រព្យសម្បត្តិ​ដែលបាន​ដោយ​ទទេៗ​នឹង​ថយចុះទៅ រីឯ​អ្នកដែល​ប្រមូល​ដោយផ្ទាល់ដៃ​វិញ នឹង​ចម្រើនឡើង​។


ពន្លឺ​របស់​មនុស្ស​សុចរិត​ធ្វើឲ្យ​អរសប្បាយ រីឯ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។


ការចាប់ផ្ដើម​នៃ​ទំនាស់​គឺដូចជា​បើកឲ្យ​ទឹក​ហូរ ដូច្នេះ​ចូរ​បោះបង់ចោល​ជម្លោះ​មុន​វា​ផ្ទុះឡើង​។


ចូរ​ស្ដាប់​ដំបូន្មាន ហើយ​ទទួលយក​ការប្រៀនប្រដៅ​ចុះ ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា​នៅពេល​អនាគត​របស់អ្នក​។


គម្រោង​បាន​សម្រេច​ដោយសារតែ​ការប្រឹក្សា ដូច្នេះ​ចូរ​ធ្វើសង្គ្រាម​ដោយ​ការណែនាំ​។


មនុស្ស​ក្អេងក្អាង និង​ឆ្មើងឆ្មៃ មាន​ឈ្មោះ​ថា “មនុស្សចំអកឡកឡឺយ” ជា​អ្នកដែល​ប្រព្រឹត្ត​ដោយ​ភាពក្រអឺតក្រទម​ហួសប្រមាណ​។


អ្វីដែល​ភ្នែក​របស់អ្នក​បាន​ឃើញ កុំ​ប្រញាប់​លើកឡើង​ក្នុង​វិវាទ​ឡើយ បើធ្វើដូច្នោះ នៅពេល​អ្នកជិតខាង​របស់អ្នក​ធ្វើឲ្យ​អ្នក​អៀនខ្មាស តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​នៅទីបំផុត​?


មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។


មាន​ជម្លោះ​កើតឡើង​ក្នុងចំណោម​ពួកសិស្ស ថា​តើ​អ្នកណា​ក្នុង​ពួកគេ​ត្រូវ​រាប់ជា​ធំជាង​។


អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់


តើ​វិវាទ​ក្នុងចំណោម​អ្នករាល់គ្នា​មកពីណា​? តើ​ជម្លោះ​មកពីណា​? មិនមែន​មក​ពី​តណ្ហា​របស់អ្នករាល់គ្នា​ដែល​ច្បាំង​ក្នុង​អវយវៈ​របស់អ្នករាល់គ្នា​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម