Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង‌តែ​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 បងប្អូន​របស់ខ្ញុំ​អើយ តាមពិត​អ្នកផ្ទះ​របស់​ខ្លូអេ​បាន​ប្រាប់ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នករាល់គ្នា​ថា មាន​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ពីព្រោះ​បងប្អូន​អើយ!​ មាន​ពួកអ្នក​ផ្ទះ​នាង​ក្លូអេ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នក​រាល់គ្នា​ថា​ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​បង‌ប្អូន​អើយ ខ្ញុំ​បាន​ឮ​អ្នក​ផ្ទះ​របស់​នាង​ខ្លូអេ​ប្រាប់​ខ្ញុំ​ថា មាន​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បង​ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បង​ប្អូន

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​នាំ​យក​ពាក្យ​នោះ​ទៅ​ជំរាប​ដល់​រេបិកា រេបិកា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប ជា​កូន​ពៅ​មក ប្រាប់​ថា មើល អេសាវ​បង​ឯង​បាន​កំសាន្ត​ចិត្ត​ពី​ដំណើរ​ឯង​ហើយ ដោយ​សង្ឃឹម​ថា នឹង​សំឡាប់​ឯង​ចោល


នេះ​ជា​ពង្សាវតារ​នៃ​ពួក​កូន​ចៅ​របស់​យ៉ាកុប រីឯ​យ៉ូសែប កាល​មាន​អាយុ​១៧​ឆ្នាំ នោះ​គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា​មួយ​នឹង​ពួក​បង​ប្អូន ក្មេង​ជំទង់​នោះ​ក៏​នៅ​ជា​មួយ​នឹង​ពួក​កូន​ប៊ីលហា នឹង​កូន​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​ខ្លួន ហើយ​គាត់​នាំ​រឿង​ពី​ការ​អាក្រក់​របស់​គេ​មក​ប្រាប់​ដល់​ឪពុក


ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។


បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។


ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួប‌រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ


គឺ​ថា អ្នក​រាល់​គ្នា​និមួយៗ​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ


ព្រោះ​មុន​ដំបូង​ខ្ញុំ​ឮ​ថា កាល​ណា​អ្នក​រាល់​គ្នា​មូល​មក​ក្នុង​ពួក​ជំនុំ នោះ​តែង​មាន​ការ​បែក‌ខ្ញែក​គ្នា​ទៅ ហើយ​ខ្ញុំ​ក៏​បាន​ជឿ​ខ្លះ​ដែរ


ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក នឹង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី


ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ជា​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ ដូច​ជា​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ដែរ ក្រែង​កើត​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ឈ្នានីស គ្នាន់‌ក្នាញ់ បាក់​បែក បរិហារ បង្កាច់ ឆ្មើង‌ឆ្មៃ ហើយ​វឹកវរ​ឡើង


បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ។


ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក


កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្តិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់‌រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។


ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក


អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ‌ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ នឹង​សេចក្ដី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ


ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្ដី​ដេញ‌ដោល​យ៉ាង​ល្ងី‌ល្ងើ នឹង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ជជែក​ពី​ក្រិត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម