Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 18:6 - ព្រះគម្ពីរខ្មែរសាកល

6 បបូរមាត់​របស់​មនុស្សល្ងង់​ចូលទៅ​ក្នុង​ជម្លោះ ហើយ​មាត់​របស់គាត់​អញ្ជើញ​ការវាយនឹងរំពាត់​ឲ្យមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង​តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សម្ដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយ‌តប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សំដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយ‌តប់​គ្នា។

សូមមើលជំពូក ចម្លង




សុភា‌សិត 18:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្សល្ងីល្ងើ​បង្ហាញ​កំហឹង​របស់ខ្លួន​ភ្លាម រីឯ​មនុស្ស​ឆ្លាតវៃ​ទប់​សេចក្ដីអាម៉ាស់​។


ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។


មនុស្ស​មានប្រាជ្ញា​ភ័យខ្លាច ហើយ​បែរចេញ​ពី​ការ​អាក្រក់ រីឯ​មនុស្សល្ងង់​វិញ តក់ក្រហល់ ហើយ​មិនចេះខ្លាច​។


មាត់​របស់​មនុស្សល្ងីល្ងើ នាំមកនូវ​រំពាត់​សម្រាប់​ខ្នង​របស់ខ្លួន រីឯ​បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា រក្សា​ខ្លួនគេ​។


ការចាប់ផ្ដើម​នៃ​ទំនាស់​គឺដូចជា​បើកឲ្យ​ទឹក​ហូរ ដូច្នេះ​ចូរ​បោះបង់ចោល​ជម្លោះ​មុន​វា​ផ្ទុះឡើង​។


មនុស្សនៃ​សេចក្ដីក្ដៅក្រហាយ​នឹង​ទទួល​ទោស​; ប្រសិនបើ​អ្នក​ជួយ​គេ​ឲ្យរួច​ម្ដង ក៏​អ្នក​ត្រូវតែ​ជួយ​ម្ដងទៀត​។


ការកាត់ទោស​ត្រូវបាន​រៀបចំ​សម្រាប់​មនុស្សចំអកឡកឡឺយ ហើយ​ការវាយនឹងរំពាត់​ត្រូវបាន​រៀបចំ​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​៕


ការនៅឲ្យឆ្ងាយ​ពី​ជម្លោះ​ជា​សិរីរុងរឿង​សម្រាប់​មនុស្ស រីឯ​អស់ទាំង​មនុស្សល្ងីល្ងើ​បង្កជម្លោះ​។


ចូរ​បណ្ដេញ​មនុស្សចំអកឡកឡឺយ​ចេញ នោះ​ទំនាស់​នឹង​ចេញទៅ ហើយ​ការប្រកែកគ្នា និង​សេចក្ដីអាម៉ាស់​ក៏​លែងមាន​ដែរ​។


រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។


ថ្ម​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ ប៉ុន្តែ​កំហឹង​របស់​មនុស្សល្ងីល្ងើ ធ្ងន់​ជាង​វា​ទាំង​ពីរ​ទៅទៀត​។


កាលណា​មនុស្ស​មានប្រាជ្ញា​មានរឿង​ជាមួយ​មនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើ​ចេះតែ​ខឹង​ផង សើច​ផង គឺ​មិន​ចេះ​ស្ងប់ស្ងៀម​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម