យ៉ាងណាមិញ មនុស្សអាក្រក់នឹងវិនាស; ខ្មាំងសត្រូវរបស់ព្រះយេហូវ៉ាប្រៀបដូចជាលម្អនៃវាលស្មៅ ពួកគេនឹងអស់ទៅ គឺអស់ទៅដូចជាផ្សែង។
អេសាយ 9:18 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីអាក្រក់ឆេះដូចភ្លើង ក៏ស៊ីបំផ្លាញអញ្ចាញ និងបន្លា ហើយឆេះឡើងក្នុងគុម្ពោតព្រៃ ក៏ហុយឡើងជាបង្គោលផ្សែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីង ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ នឹងគុម្ពបន្លាអស់រលីងទៅ អើ ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម អាល់គីតាប អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យ មានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។ |
យ៉ាងណាមិញ មនុស្សអាក្រក់នឹងវិនាស; ខ្មាំងសត្រូវរបស់ព្រះយេហូវ៉ាប្រៀបដូចជាលម្អនៃវាលស្មៅ ពួកគេនឹងអស់ទៅ គឺអស់ទៅដូចជាផ្សែង។
សូមឲ្យព្រះអង្គផាត់ពួកគេទៅ ដូចផាត់ផ្សែង សូមឲ្យមនុស្សអាក្រក់វិនាសនៅចំពោះព្រះ ដូចក្រមួនរលាយនៅចំពោះភ្លើង។
មនុស្សខ្លាំងពូកែនឹងក្លាយជាប្រឆេះ កិច្ចការរបស់គេនឹងក្លាយជាផ្កាភ្លើង ហើយទាំងពីរនោះនឹងឆេះជាមួយគ្នា គ្មានអ្នកណាពន្លត់ឡើយ៕
ស្រុករបស់អ្នករាល់គ្នាស្ងាត់ជ្រងំ ទីក្រុងរបស់អ្នករាល់គ្នាត្រូវគេដុតដោយភ្លើង ហើយពួកសាសន៍ដទៃលេបយកដីរបស់អ្នករាល់គ្នា នៅចំពោះអ្នករាល់គ្នា ដីនោះស្ងាត់ជ្រងំដូចជាត្រូវពួកសាសន៍ដទៃបំផ្លាញ។
ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
គ្មានសេចក្ដីក្ដៅក្រហាយក្នុងយើងឡើយ ប៉ុន្តែបើមានអ្នកណាផ្ដល់អញ្ចាញ និងបន្លាដល់យើង យើងនឹងឈានទៅច្បាំងនឹងគេ យើងនឹងដុតគេជាមួយគ្នា។
ប្រជាជននឹងត្រូវបានសង្កត់សង្កិន គឺមនុស្សម្នាក់នឹងត្រូវបានសង្កត់សង្កិនដោយមនុស្សម្នាក់ទៀត ម្នាក់ៗនឹងត្រូវបានសង្កត់សង្កិនដោយអ្នកជិតខាងរបស់ខ្លួន; ពួកក្មេងៗនឹងប្រព្រឹត្តយ៉ាងក្រអឺតក្រទមទាស់នឹងចាស់ៗ មនុស្សតូចទាបនឹងប្រព្រឹត្តយ៉ាងក្រអឺតក្រទមទាស់នឹងមនុស្សមានយសស័ក្ដិ។
ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។
ជាការពិត កន្លែងបូជាត្រូវបានរៀបចំតាំងពីបុរាណមក មែនហើយ ទីនោះត្រូវបានត្រៀមទុកសម្រាប់ស្ដេច។ ព្រះអង្គបានធ្វើឲ្យគំនរភ្លើងនោះជ្រៅ ហើយធំទូលាយ ទាំងមានភ្លើង និងអុសជាច្រើន គឺខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា បញ្ឆេះទីនោះដូចជាទន្លេស្ពាន់ធ័រ៕
ជាតិសាសន៍ទាំងឡាយនឹងត្រូវបានដុតជាផេះ គឺដូចជាបន្លាដែលត្រូវគេកាប់ ហើយដុតក្នុងភ្លើង។
ពួកមនុស្សបាបនៅស៊ីយ៉ូនភ័យខ្លាច ការញ័ររន្ធត់បានចាប់ពួកមនុស្សមិនគោរពព្រះ។ ពួកគេពោលថា៖ “តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយភ្លើងដែលស៊ីបំផ្លាញបាន? តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយចំហេះដ៏អស់កល្បបាន?”។
ដោយហេតុនេះ ដូចដែលអណ្ដាតភ្លើងស៊ីបំផ្លាញចំបើង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា ឫសរបស់ពួកគេនឹងបានដូចជារបស់ខូចរលួយ ហើយផ្ការបស់ពួកគេនឹងហុយឡើងដូចធូលីយ៉ាងនោះដែរ ដ្បិតពួកគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៃពលបរិវារ ហើយមើលងាយព្រះបន្ទូលរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
មើល៍! អ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយអុសអើយ ចូរដើរក្នុងពន្លឺភ្លើងរបស់អ្នករាល់គ្នា និងក្នុងកន្ទុយអុសដែលអ្នករាល់គ្នាបានបញ្ឆេះនោះចុះ! ការនេះនឹងបានដល់អ្នករាល់គ្នា ពីដៃរបស់យើង គឺអ្នករាល់គ្នានឹងដេកក្នុងទុក្ខវេទនា៕
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! ថ្ងៃនោះនឹងមកដល់ដូចជាឡដែលកំពុងឆេះ នោះអស់អ្នកដែលក្អេងក្អាង និងអស់អ្នកដែលធ្វើអាក្រក់នឹងក្លាយជាជញ្រ្ជាំង ហើយពួកគេនឹងត្រូវបានបញ្ឆេះនៅថ្ងៃដែលនឹងមកដល់នោះ ឥតសល់ឫស ឬមែករបស់ពួកគេឡើយ។
បន្ទាប់មក ព្រះអង្គនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងឆ្វេងដែរថា: ‘ពួកអ្នកដែលត្រូវបណ្ដាសាអើយ! ចេញឲ្យឆ្ងាយពីយើង ហើយទៅក្នុងភ្លើងអស់កល្បជានិច្ច ដែលបានរៀបចំជាស្រេចសម្រាប់មារ និងពួកបរិវាររបស់វាទៅ!
ប៉ុន្តែប្រសិនបើដីនោះបង្កើតតែគុម្ពបន្លា និងដើមបន្លាវិញ វាក៏គ្មានប្រយោជន៍អ្វីឡើយ ហើយរៀបនឹងត្រូវបណ្ដាសា។ នៅទីបំផុត វានឹងត្រូវបានដុតចោល។
ផ្សែងនៃការឈឺចាប់របស់ពួកគេ នឹងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ។ ពួកអ្នកដែលថ្វាយបង្គំសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងអ្នកណាក៏ដោយដែលទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា នឹងគ្មានសេចក្ដីសម្រាកទាំងយប់ទាំងថ្ងៃ។