Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:2 - ព្រះគម្ពីរខ្មែរសាកល

2 សូមឲ្យ​ព្រះអង្គ​ផាត់​ពួកគេ​ទៅ ដូច​ផាត់​ផ្សែង សូមឲ្យ​មនុស្ស​អាក្រក់​វិនាស​នៅចំពោះ​ព្រះ ដូច​ក្រមួន​រលាយ​នៅចំពោះ​ភ្លើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ ដូច​ផ្សែងដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ សូម​ឲ្យ​មនុស្ស​អាក្រក់​វិនាស​បាត់​នៅ​ចំពោះ​ព្រះ ដូច​ក្រមួន​ដែល​រលាយ​នៅ​ចំពោះ​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​ទ្រង់​បណ្តេញ​គេ​ចេញ ដូច​ជា​ផ្សែង​ត្រូវ​ផាត់​បាត់​ទៅ​ដែរ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​វិនាស​បាត់​ពី​ចំពោះ​ព្រះ​ទៅ ដូច​ជា​ក្រមួន​ដែល​រលាយ​ទៅ នៅ​ចំពោះ​ភ្លើង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ទ្រង់ ដូច​ក្រមួន​ត្រូវ​ថ្ងៃ​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ត្រូវបាន​ច្រូចចេញ​ដូចជា​ទឹក ហើយ​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​ក៏​សណ្ដកចេញ​; ចិត្ត​របស់ទូលបង្គំ​ដូច​ក្រមួន វា​រលាយ​នៅក្នុង​ខ្លួន​ទូលបង្គំ​។


យ៉ាងណាមិញ មនុស្ស​អាក្រក់​នឹង​វិនាស​; ខ្មាំងសត្រូវ​របស់​ព្រះយេហូវ៉ា​ប្រៀបដូចជា​លម្អ​នៃ​វាលស្មៅ ពួកគេ​នឹង​អស់ទៅ គឺ​អស់ទៅ​ដូចជា​ផ្សែង​។


មានតែ​ព្រះអង្គ​ទេ ដែល​គួរឲ្យកោតខ្លាច​! នៅពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ តើ​នរណា​អាច​ឈរ​នៅចំពោះ​ព្រះអង្គ​បាន​?


ដើមទំពាំងបាយជូរនោះ​ត្រូវបាន​ដុត​ក្នុង​ភ្លើង ត្រូវបាន​កាប់ចោល ហើយ​វិនាស​ដោយសារតែ​ការស្ដីបន្ទោស​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​។


ភ្នំ​នានា​បាន​រលាយ​ដូច​ក្រមួន​នៅចំពោះ​ព្រះយេហូវ៉ា គឺ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។


ជាតិសាសន៍​ទាំងឡាយ​បាន​រត់គេច​ដោយ​ឮ​សូរគឹកកង ប្រជាជាតិ​នានា​បាន​ខ្ចាត់ខ្ចាយ​ដោយ​ការលើក​អង្គទ្រង់​ឡើង​។


——​ដូចដែល​ភ្លើង​ឆេះ​ស្នាប់គុម្ពោត ដូចដែល​ភ្លើង​ធ្វើឲ្យ​ទឹក​ពុះ​ឡើង​—— ដើម្បី​ធ្វើឲ្យ​បច្ចាមិត្ត​របស់ព្រះអង្គ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​នៅចំពោះ​ព្រះអង្គ​។


សេចក្ដីអាក្រក់​ឆេះ​ដូច​ភ្លើង ក៏​ស៊ីបំផ្លាញ​អញ្ចាញ និង​បន្លា ហើយ​ឆេះឡើង​ក្នុង​គុម្ពោត​ព្រៃ ក៏​ហុយឡើង​ជា​បង្គោល​ផ្សែង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម