Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:20 - ព្រះគម្ពីរខ្មែរសាកល

20 យ៉ាងណាមិញ មនុស្ស​អាក្រក់​នឹង​វិនាស​; ខ្មាំងសត្រូវ​របស់​ព្រះយេហូវ៉ា​ប្រៀបដូចជា​លម្អ​នៃ​វាលស្មៅ ពួកគេ​នឹង​អស់ទៅ គឺ​អស់ទៅ​ដូចជា​ផ្សែង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ៙ ឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​នឹង​សាប​សូន្យ​ទៅ គឺ​នឹង​រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់ ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀម គេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​អុលឡោះ‌តាអាឡា ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​អើតមើល​សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ផ្ទៃ​ដី​ទាំងមូល​នៃ​វាលទំនាប នោះ​មើល៍! គាត់​ក៏​ឃើញ​ផ្សែង​ពី​ដី ហុយឡើង​ដូចជា​ផ្សែង​ពី​ឡភ្លើង​។


ដ្បិត​ថ្ងៃអាយុ​របស់ទូលបង្គំ​បាន​អស់ទៅ​ដូចជា​ផ្សែង ហើយ​ឆ្អឹង​ទូលបង្គំ​បាន​ឆេះ​ដូចជា​ឡភ្លើង​;


សូមឲ្យ​ព្រះអង្គ​ផាត់​ពួកគេ​ទៅ ដូច​ផាត់​ផ្សែង សូមឲ្យ​មនុស្ស​អាក្រក់​វិនាស​នៅចំពោះ​ព្រះ ដូច​ក្រមួន​រលាយ​នៅចំពោះ​ភ្លើង​។


ផ្ទុយទៅវិញ សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ និង​អបអរ​នៅចំពោះ​ព្រះ សូមឲ្យ​គេ​រីករាយ​ដោយ​អំណរ​ចុះ​!


ព្រះយេហូវ៉ា​អើយ មើល៍! ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​! មើល៍! ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​នឹង​វិនាស អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​!


រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​ពី​ផែនដី ហើយ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ដកចេញ​ពី​ផែនដី​៕


ទេ មិនមែនទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​កែប្រែចិត្ត​ទេ នោះ​នឹង​វិនាស​ទាំងអស់គ្នា​ដូច្នោះដែរ​។


ទេ មិនមែនទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​កែប្រែចិត្ត​ទេ នោះ​នឹង​វិនាស​ទាំងអស់គ្នា​ដូច្នោះដែរ”។


ជាការពិត ព្រះ​នៃយើង​ជា​ភ្លើង​ដែល​ឆេះសន្ធោសន្ធៅ​៕


ប៉ុន្តែ​មនុស្ស​ទាំងនេះ ដូច​សត្វ​គ្មានវិចារណញ្ញាណ​ដែល​កើតមក​តាមធម្មជាតិ​ដើម្បីឲ្យ​គេ​ចាប់ និង​សម្លាប់ ហើយ​ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ពួកគេ​មិនស្គាល់‍។ ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ​ក្នុង​ការវិនាស​របស់​ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម