កាលនោះមានកើតឡើងដូច្នេះ: អ័ប៊ីម្ម៉ាឡិច និងភីកុលមេទ័ពរបស់ទ្រង់ និយាយនឹងអ័ប្រាហាំថា៖ “ព្រះទ្រង់គង់នៅជាមួយអ្នកក្នុងការទាំងអស់ដែលអ្នកធ្វើ។
អេសាយ 8:10 - ព្រះគម្ពីរខ្មែរសាកល ចូរពិគ្រោះគ្នារៀបផែនការចុះ ប៉ុន្តែវានឹងបរាជ័យ ចូរពោលពាក្យសម្ដីចុះ ប៉ុន្តែវានឹងមិនកើតឡើងឡើយ ដ្បិតព្រះគង់នៅជាមួយយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចឡើយ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។ អាល់គីតាប អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចបានឡើយ ដ្បិតអុលឡោះនៅជាមួយយើង! |
កាលនោះមានកើតឡើងដូច្នេះ: អ័ប៊ីម្ម៉ាឡិច និងភីកុលមេទ័ពរបស់ទ្រង់ និយាយនឹងអ័ប្រាហាំថា៖ “ព្រះទ្រង់គង់នៅជាមួយអ្នកក្នុងការទាំងអស់ដែលអ្នកធ្វើ។
មក៍! មើលកិច្ចការរបស់ព្រះយេហូវ៉ាចុះ! គឺរបៀបដែលព្រះអង្គបានទម្លាក់ការហិនវិនាសលើផែនដី
គ្មានប្រាជ្ញាណា គ្មានការយល់ដឹងណា ហើយគ្មានការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាឡើយ។
ជាការពិត ព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុក តើនរណាអាចបញ្ឈប់បាន? ព្រះហស្តរបស់ព្រះអង្គបានលាតទៅហើយ តើនរណាអាចធ្វើឲ្យត្រឡប់មកវិញបាន?
នោះសម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្ដីស្លាប់ នឹងត្រូវបានធ្វើឲ្យទៅជាមោឃៈ ហើយកិច្ចព្រមព្រៀងរបស់អ្នករាល់គ្នាជាមួយនឹងស្ថានមនុស្សស្លាប់ នឹងមិននៅជាប់ដែរ។ កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក អ្នករាល់គ្នានឹងត្រូវបានជាន់ឈ្លីដោយការនោះ។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងនាំពូជពង្សរបស់អ្នកមកពីទិសខាងកើត ហើយប្រមូលអ្នកមកពីទិសខាងលិច។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។
រួចវានឹងគំហុកទៅក្នុងយូដា ព្រមទាំងជន់លិច ហើយហូរកាត់ ក៏ឡើងរហូតដល់ក។ អេម៉ាញូអែលអើយ ស្លាបដែលលាតសន្ធឹងរបស់វា នឹងបានពេញទទឹងរបស់ទឹកដីអ្នក!”។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
ដ្បិតប្រសិនបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម អ្នករាល់គ្នាមុខជាស្លាប់មិនខាន ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងរស់។
បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ? ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?
កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។