Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 8:9 - ព្រះគម្ពីរខ្មែរសាកល

9 ប្រជាជាតិ​នានា​អើយ ចូរឲ្យ​ត្រូវបាន​បំបែក ហើយ​ត្រូវបាន​វាយកម្ទេច​ចុះ​! អស់អ្នក​ពី​ស្រុក​ឆ្ងាយ​អើយ ចូរ​ផ្ទៀងត្រចៀកស្ដាប់​ចុះ​! ចូរ​ក្រវាត់​ខ្លួន ប៉ុន្តែ​ត្រូវបាន​វាយកម្ទេច​វិញ ចូរ​ក្រវាត់​ខ្លួន ប៉ុន្តែ​ត្រូវបាន​វាយកម្ទេច​វិញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​ជន​ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ៎ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន នោះ​អ្នក​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​អ្នក​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ញាប់​ញ័រ! ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យ អស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន! ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន​ដែរ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ញាប់​ញ័រ! ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យ អស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន! ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។

សូមមើលជំពូក ចម្លង




អេសាយ 8:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ពិតជា​មិន​រួចទោស​ឡើយ រីឯ​ពូជពង្ស​របស់​មនុស្ស​សុចរិត នឹង​ត្រូវបាន​រំដោះ​។


ដោយហេតុនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដល់​ពួកគេ នឹង​បាន​ដូច្នេះ​៖ “ច្បាប់​ថែមលើ​ច្បាប់ ច្បាប់​ថែមលើ​ច្បាប់ មាត្រា​ថែមលើ​មាត្រា មាត្រា​ថែមលើ​មាត្រា នៅ​ទីនេះ​បន្តិច នៅ​ទីនោះ​បន្តួច” ដើម្បីឲ្យ​ពួកគេ​ចេញទៅ​ដួល​ផ្ងារក្រោយ ក៏​បាក់បែក ព្រមទាំង​ជាប់អន្ទាក់ ហើយ​ត្រូវគេ​ចាប់បាន​ផង​។


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


ប្រសិនបើ​មាន​គេ​បង្កជម្លោះយ៉ាងខ្លាំង នោះ​មិនមែន​ចេញមកពី​យើង​ទេ​; អ្នកណា​ដែល​បង្កជម្លោះ​ទាស់នឹង​អ្នក អ្នកនោះ​នឹង​ដួល​ដោយព្រោះ​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម