អេសាយ 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចឡើយ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ចូរពិគ្រោះគ្នារៀបផែនការចុះ ប៉ុន្តែវានឹងបរាជ័យ ចូរពោលពាក្យសម្ដីចុះ ប៉ុន្តែវានឹងមិនកើតឡើងឡើយ ដ្បិតព្រះគង់នៅជាមួយយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។ សូមមើលជំពូកអាល់គីតាប10 អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចបានឡើយ ដ្បិតអុលឡោះនៅជាមួយយើង! សូមមើលជំពូក |
មើលចុះ ព្រះជាម្ចាស់ និងពួកបូជាចារ្យរបស់ព្រះអង្គស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកបូជាចារ្យត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រាអែលអើយ! ចូរកុំធ្វើសឹកទល់នឹងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។
ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងស្ថិតនៅជាមួយអ្នក យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកម្ចាត់កម្ចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថា គ្មានទោសបានទេ»។