Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 46:8 - ព្រះគម្ពីរខ្មែរសាកល

8 មក៍! មើល​កិច្ចការ​របស់​ព្រះយេហូវ៉ា​ចុះ​! គឺ​របៀបដែល​ព្រះអង្គ​បាន​ទម្លាក់​ការហិនវិនាស​លើ​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ៙ ចូល​មក ហើយ​មើល​កិច្ច‌ការ ដែល​ព្រះ‌យេហូវ៉ា​ធ្វើ ព្រះ‌អង្គ​បាន​នាំ​ការ​ដ៏​គួរ​ស្ញប់​ស្ញែង មក​នៅ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​នាំ​គ្នា​មក​មើល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែង នៅ​លើ​ផែនដី​នេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ៙ ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា ជា​ការ​ហិន‌វិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចូរ​នាំ​គ្នា​មក​មើល​ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា ទ្រង់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែង នៅ​លើ​ផែនដី​នេះ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 46:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នកដែល​ព្រះ​របស់​យ៉ាកុប​ជា​ជំនួយ​របស់ខ្លួន អ្នកដែល​សេចក្ដីសង្ឃឹម​របស់គេ​នៅក្នុង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្លួន​!


ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ នឹង​យាង​មកទទួល​ខ្ញុំ ព្រះ​នឹង​ឲ្យ​ខ្ញុំ​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​។


ចូរ​មក​មើល​កិច្ចការ​របស់​ព្រះ គឺ​ការប្រព្រឹត្ត​ដ៏​គួរឲ្យស្ញែងខ្លាច​ចំពោះ​មនុស្សលោក​។


មើល៍! ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ផែនដី​នៅទទេ និង​ធ្វើឲ្យ​វា​វិនាស​ទៅ ហើយ​បង្វៀច​ផ្ទៃ​របស់វា ព្រមទាំង​កម្ចាត់កម្ចាយ​អ្នកដែល​រស់នៅ​លើ​វា​ផង​។


ពួកគេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​ឡើងវិញ ហើយ​ស្ដារ​ទីស្ងាត់ជ្រងំ​ពីមុន​ឡើងវិញ​; ពួកគេ​នឹង​ជួសជុល​ទីក្រុង​ខូចបង់ ដែល​ជា​ទីស្ងាត់ជ្រងំ​ពីជំនាន់មួយទៅជំនាន់មួយ​ផង​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​ប្រទាន​ទីសម្គាល់​មួយ​ដល់​អ្នករាល់គ្នា​ដោយ​អង្គទ្រង់ផ្ទាល់​: មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​នឹង​ហៅ​នាម​របស់កូននោះ​ថា អេម៉ាញូអែល​។


ចូរ​ពិគ្រោះគ្នា​រៀប​ផែនការ​ចុះ ប៉ុន្តែ​វា​នឹង​បរាជ័យ ចូរ​ពោល​ពាក្យសម្ដី​ចុះ ប៉ុន្តែ​វា​នឹង​មិន​កើតឡើង​ឡើយ ដ្បិត​ព្រះ​គង់នៅ​ជាមួយ​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម