Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:27 - ព្រះគម្ពីរខ្មែរសាកល

27 ជាការពិត ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​គ្រោងទុក តើ​នរណា​អាច​បញ្ឈប់​បាន​? ព្រះហស្ត​របស់ព្រះអង្គ​បាន​លាត​ទៅហើយ តើ​នរណា​អាច​ធ្វើឲ្យ​ត្រឡប់មកវិញ​បាន​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​សម្រេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​កែ​ប្រែ​បាន? ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹងបញ្ឈប់​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំលប់‌រំលាង​បាន ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ទ្រង់​លាត​ដៃ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ទ្រង់​បាន​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 14:27
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបូន្មាន​របស់​ព្រះយេហូវ៉ា​នៅ​ជារៀងរហូត អស់ទាំង​គម្រោង​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។


នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។


មែនហើយ តាំងពី​មាន​ថ្ងៃ គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ គ្មានអ្នកណា​អាច​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់យើង​បាន​ឡើយ​។ ពេល​យើង​ធ្វើ តើ​នរណា​អាច​បង្វែរ​បាន​?”។


យើង​បាន​ហៅ​សត្វហើរចាប់រំពា​មួយ​ឲ្យមក​ពី​ទិសខាងកើត គឺ​ហៅ​មនុស្ស​ម្នាក់​សម្រាប់​ផែនការ​របស់យើង​ឲ្យមក​ពី​ស្រុក​ឆ្ងាយ​។ មែនហើយ យើង​បាន​និយាយ មែនហើយ យើង​នឹង​ធ្វើឲ្យ​ការនេះ​កើតឡើង​; យើង​បាន​គ្រោងទុក មែនហើយ យើង​នឹង​បំពេញ​ការនេះ​ឲ្យសម្រេច​។


ចូរ​ពិគ្រោះគ្នា​រៀប​ផែនការ​ចុះ ប៉ុន្តែ​វា​នឹង​បរាជ័យ ចូរ​ពោល​ពាក្យសម្ដី​ចុះ ប៉ុន្តែ​វា​នឹង​មិន​កើតឡើង​ឡើយ ដ្បិត​ព្រះ​គង់នៅ​ជាមួយ​យើង​។


គឺ​ជនជាតិអើរ៉ាម​ដែល​នៅ​ទិសខាងកើត និង​ជនជាតិភីលីស្ទីន​ដែល​នៅ​ទិសខាងលិច នឹង​ហាមាត់​ស៊ីបំផ្លាញ​អ៊ីស្រាអែល​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។


បើដូច្នេះ តើ​យើង​នឹង​និយាយ​ដូចម្ដេច​ចំពោះ​សេចក្ដីទាំងនេះ​? ប្រសិនបើ​ព្រះ​នៅខាង​យើង តើ​នរណា​អាច​ប្រឆាំងនឹង​យើង​បាន​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម