អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។
អេសាយ 57:11 - ព្រះគម្ពីរខ្មែរសាកល តើអ្នកបានភិតភ័យ និងខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកចាំអំពីយើង ក៏មិនបានយកចិត្តទុកដាក់ដូច្នេះ? តើយើងមិនបាននៅស្ងៀមជាយូរមកហើយទេឬ បានជាអ្នកមិនកោតខ្លាចយើង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់សោះដូច្នេះ តើយើងមិនបានអត់ធ្មត់ជាយូរមកហើយទេឬ? ប៉ុន្តែ អ្នកមិនបានកោតខ្លាចដល់យើងសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាឯងកុហក ហើយមិនបាននឹកដល់អញ ឬយកចិត្តទុកដាក់សោះដូច្នេះ តើអញមិនបានអត់ធ្មត់ជាយូរមកហើយទេឬអី ប៉ុន្តែឯងមិនបានកោតខ្លាចដល់អញសោះ អាល់គីតាប តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ? |
អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។
ប៉ុន្តែពួកគាត់បញ្ជោរព្រះអង្គដោយមាត់របស់ពួកគាត់ ហើយភូតភរព្រះអង្គដោយអណ្ដាតរបស់ពួកគាត់
ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។
ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។
ទោះបីជាព្រះអង្គមេត្តាដល់មនុស្សអាក្រក់ក៏ដោយ ក៏គេមិនរៀនចេះសេចក្ដីសុចរិតដែរ គេប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងទឹកដីនៃសេចក្ដីទៀងត្រង់ ហើយមិនឃើញភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ាឡើយ។
ដ្បិតនេះជាប្រជាជនដែលបះបោរ ជាកូនចៅដែលភូតភរ ជាកូនចៅដែលមិនព្រមស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
“យើងបាននៅស្ងៀមជាយូរមកហើយ យើងបានរក្សាភាពស្ងៀមស្ងាត់ ហើយទប់ចិត្ត។ ប៉ុន្តែឥឡូវនេះ យើងនឹងស្រែកឡើងដូចស្ត្រីសម្រាលកូន យើងនឹងដង្ហក់ ហើយត្រដរខ្យល់ផង។
អ្នកនោះស៊ីផេះជាអាហារ; ចិត្តដែលត្រូវបានបោកបញ្ឆោតបានបង្វែរអ្នកនោះ; អ្នកនោះមិនអាចដោះខ្លួន ក៏មិនអាចនិយាយថា៖ “អ្វីដែលនៅក្នុងដៃស្ដាំខ្ញុំ តើមិនមែនជាសេចក្ដីកុហកទេឬ?” បានដែរ។
អ្នកបានពោលថា: ‘យើងនឹងធ្វើជាចៅហ្វាយស្រីជារៀងរហូតអស់កល្ប!’។ អ្នកមិនបានយកចិត្តទុកដាក់នឹងការទាំងនេះ ក៏មិនបាននឹកចាំអំពីចុងបញ្ចប់របស់ការទាំងនេះដែរ។
ពេត្រុសក៏និយាយថា៖ “អាណានាសអើយ ហេតុអ្វីបានជាសាតាំងនៅពេញក្នុងចិត្តរបស់អ្នក ឲ្យអ្នកភូតភរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលាក់ទុកមួយចំណែកពីប្រាក់ដែលលក់ដីបាននោះដូច្នេះ?
ការមកដល់របស់មនុស្សនៃការឥតច្បាប់ គឺស្របតាមកិច្ចការរបស់សាតាំង ដោយប្រើអស់ទាំងមហិទ្ធិឫទ្ធិ ទីសម្គាល់ ការអស្ចារ្យនៃការបោកប្រាស់
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។