Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:10 - ព្រះគម្ពីរខ្មែរសាកល

10 អ្នក​បាន​អស់កម្លាំង​ដោយ​ដំណើរ​វែងឆ្ងាយ​របស់អ្នក ប៉ុន្តែ​អ្នក​មិន​បាន​ពោលថា​: ‘អស់សង្ឃឹម​ហើយ​!’ នោះ​ទេ អ្នក​បាន​រកឃើញ​ការបន្ត​កម្លាំង​ជាថ្មី ដូច្នេះបានជា​អ្នក​មិន​បាន​ចុះខ្សោយ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​ត្រូវ​អស់​កម្លាំង ដោយ​ផ្លូវ​របស់​អ្នក​វែង​ឆ្ងាយ ប៉ុន្តែ អ្នក​មិន​បាន​ថា​ជា​បង់​កម្លាំង​ទទេ​នោះ​ទេ គឺ​អ្នក​បាន​ទទួល​សេចក្ដី​ចម្រើន​កម្លាំង​វិញ បាន​ជា​អ្នក​មិន​បាន​ណាយ​ចិត្ត​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​ធ្វើ​ដំណើរ​រហូត​ទាល់​តែ​នឿយ‌ហត់ តែ​អ្នក​មិន​ព្រម​ឈប់​ទេ គឺ​អ្នក​ខំ​ប្រឹង‌ប្រែង ពុះ‌ពារ​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯង​ត្រូវ​អស់​កំឡាំង ដោយ​ផ្លូវ​របស់​ឯង​វែង​ឆ្ងាយ ប៉ុន្តែឯង​មិន​បាន​ថា​ជា​បង់​កំឡាំង​ទទេ​នោះ​ទេ គឺ​ឯង​បាន​ទទួល​សេចក្ដី​ចំរើន​កំឡាំង​វិញ បាន​ជា​ឯង​មិន​បាន​ណាយ​ចិត្ត​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​ធ្វើ​ដំណើរ​រហូត​ទាល់​តែ​នឿយ‌ហត់ តែ​អ្នក​មិន​ព្រម​ឈប់​ទេ គឺ​អ្នក​ខំ​ប្រឹង‌ប្រែង ពុះ‌ពារ​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង




អេសាយ 57:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បាន​នឿយណាយ​នឹង​សេចក្ដីប្រឹក្សា​ជាច្រើន​របស់អ្នក​; ឥឡូវនេះ ចូរឲ្យ​ពួក​គ្រូតារាសាស្ត្រ និង​ពួក​គ្រូមើលផ្កាយ ដែល​ទាយ​នៅ​ថ្ងៃចូលខែ​អំពី​អ្វីដែល​នឹង​មក​លើ​អ្នក ឈរឡើង ហើយ​សង្គ្រោះ​អ្នក​ចុះ​!


ពីមុន ខ្ញុំ​បាន​រស់នៅ​ដោយគ្មាន​ក្រឹត្យវិន័យ ប៉ុន្តែ​នៅពេល​បទបញ្ជា​ចូលមក បាប​ក៏​មានជីវិតឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម