Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 29:25 - ព្រះគម្ពីរខ្មែរសាកល

25 ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ភ័យ​ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​តែងតែ​បាន​សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ការ​ភ័យ​ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​តែងតែ​បាន​សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង




សុភា‌សិត 29:25
38 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ទូល​តបថា​៖ “ពីព្រោះ​ខ្ញុំព្រះបាទ​បាន​គិតថា នៅ​កន្លែង​នេះ ប្រាកដជា​គ្មាន​ការកោតខ្លាច​ព្រះ​ទេ ដូច្នេះ​គេ​នឹង​សម្លាប់​ខ្ញុំព្រះបាទ​ព្រោះតែ​ប្រពន្ធ​របស់ខ្ញុំព្រះបាទ​។


អ័ប្រាហាំ​និយាយ​អំពី​សារ៉ា​ប្រពន្ធ​របស់គាត់​ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​កេរ៉ារ​ក៏​ចាត់​គេ​ឲ្យទៅ​យក​សារ៉ា​។


នៅពេល​អ្នក​ស្រុក​នោះ​សួរ​អំពី​ប្រពន្ធ​របស់គាត់ គាត់​ក៏​ប្រាប់ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ” ពីព្រោះ​គាត់​ខ្លាច​នឹង​ប្រាប់ថា​៖ “ប្រពន្ធ​របស់ខ្ញុំ” ដោយគិតថា​៖ “ក្រែងលោ​អ្នក​ស្រុក​នេះ​សម្លាប់​ខ្ញុំ​ដោយសារតែ​រេបិកា ដ្បិត​នាង​មាន​រូបឆោម​ស្រស់ស្អាត”។


ការដែល​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា ប្រសើរ​ជាង​ទុកចិត្តលើ​មនុស្ស


សូម​ទ្រ​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​សង្គ្រោះ នោះ​ទូលបង្គំ​នឹង​យកចិត្តទុកដាក់​នឹង​បទបញ្ញត្តិ​របស់ព្រះអង្គ​ជានិច្ច​។


អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ប្រៀបដូចជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​រង្គើ​ឡើយ គឺ​នៅស្ថិតស្ថេរ​ជារៀងរហូត​។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​រងទុក្ខ ហើយ​ឈឺចាប់​។ ឱ​ព្រះ​អើយ សូមឲ្យ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​លើក​ទូលបង្គំ​ឲ្យរួចផុត​ផង​!


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


“ដោយព្រោះ​គេ​បាន​ស្រឡាញ់​យើង ដូច្នេះ​យើង​នឹង​រំដោះ​គេ ដោយព្រោះ​គេ​បាន​ស្គាល់​នាម​របស់យើង ដូច្នេះ​យើង​នឹង​លើក​គេ​ឲ្យរួចផុត​។


អ្នកដែល​យកចិត្តទុកដាក់​នឹង​ព្រះបន្ទូល អ្នកនោះ​នឹង​រកឃើញ​សេចក្ដី​ល្អ ហើយ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា អ្នកនោះ​មានពរ​ហើយ​!


ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ប៉ម​ដ៏រឹងមាំ មនុស្ស​សុចរិត​នឹង​រត់ទៅ​រក​ប៉មនោះ ក៏​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។


គ្រប់ទាំង​ព្រះបន្ទូល​របស់​ព្រះ គឺ​ត្រូវបាន​ពិសោធ​; ព្រះអង្គ​ជា​ខែល​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។


ជាការ​ល្អ​ដែល​អ្នក​ចាប់​មួយនេះ ហើយក៏​មិន​ឲ្យ​មួយនោះ​របូតពីដៃ​អ្នក​ដែរ​; ដ្បិត​អ្នកដែល​កោតខ្លាច​ព្រះ នឹង​ចេញរួច​ពី​ការទាំងអស់​នេះ​។


តើ​អ្នក​បាន​ភិតភ័យ និង​ខ្លាច​អ្នកណា បានជា​អ្នក​កុហក ហើយ​មិន​បាន​នឹកចាំ​អំពី​យើង ក៏មិន​បាន​យកចិត្តទុកដាក់​ដូច្នេះ​? តើ​យើង​មិន​បាន​នៅស្ងៀម​ជាយូរមកហើយ​ទេ​ឬ បានជា​អ្នក​មិន​កោតខ្លាច​យើង​?


នេប៊ូក្នេសា​មានរាជឱង្ការ​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​! ព្រះអង្គ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​រំដោះ​ពួក​អ្នកបម្រើ​របស់ព្រះអង្គ​។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអង្គ ហើយ​ប្រឆាំង​នឹង​សេចក្ដីបង្គាប់​របស់​ស្ដេច ព្រមទាំង​លះបង់​រូបកាយ​របស់ខ្លួន ដើម្បី​មិន​គោរពបម្រើ និង​មិន​ថ្វាយបង្គំ​ព្រះ​ណា​ឡើយ លើកលែងតែ​ព្រះ​របស់ពួកគេ​ប៉ុណ្ណោះ​។


ដោយហេតុនេះ ស្ដេច​ទ្រង់​រីករាយ​យ៉ាងក្រៃលែង ហើយ​បញ្ជា​ឲ្យ​លើក​ដានីយ៉ែល​ឡើង​ពី​រូង​នោះ គេ​ក៏​លើក​ដានីយ៉ែល​ឡើង​ពី​រូង នោះ​គ្មាន​របួស​ណាមួយ​ឃើញមាន​លើ​ខ្លួនគាត់​ឡើយ ពីព្រោះ​គាត់​បាន​ជឿទុកចិត្តលើ​ព្រះ​របស់គាត់​។


កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ប៉ុន្តែ​មិនអាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូបកាយ​ទាំង​ព្រលឹង​ក្នុង​ស្ថាននរកវិញ​ចុះ​។


ពេលនោះ ពួក​សិស្ស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ជ្រាប​ឬទេ​ថា ពួកផារិស៊ី​ទាស់ចិត្ត ពេល​ឮ​ព្រះបន្ទូល​នេះ​?”។


“សម្លាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ហើយ​បន្ទាប់ពីនោះមក មិន​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ​។


គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។


ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។


តាមរយៈ​ព្រះអង្គ អ្នករាល់គ្នា​ជឿ​លើ​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ប្រទាន​សិរីរុងរឿង​ដល់​ព្រះអង្គ ដើម្បីឲ្យ​ជំនឿ និង​សេចក្ដីសង្ឃឹម​របស់អ្នករាល់គ្នា​បាន​ពឹងអាងលើ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម