កម្លាំងរបស់ទូលបង្គំបានរីងស្ងួតដូចអំបែង អណ្ដាតទូលបង្គំនៅជាប់នឹងក្រអូមមាត់; ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងធូលីនៃសេចក្ដីស្លាប់។
អេសាយ 52:14 - ព្រះគម្ពីរខ្មែរសាកល ដូចដែលមនុស្សជាច្រើនបានស្រឡាំងកាំងនឹងអ្នកយ៉ាងណា ——ដ្បិតភិនភាគរបស់លោកខូចទ្រង់ទ្រាយជាងមនុស្សធម្មតា រូបរាងរបស់លោកក៏ខូចទ្រង់ទ្រាយជាងមនុស្សជាតិ—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សជាច្រើនស្រឡាំងកាំងដោយឃើញព្រះអង្គ ដ្បិតព្រះភក្ត្រព្រះអង្គខុសពីមនុស្សធម្មតា ហើយរាងកាយព្រះអង្គក៏ខុសពីរាងកាយ របស់មនុស្សជាតិទាំងឡាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីមុន ពេលមហាជនឃើញលោក គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខលោកលែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង) អាល់គីតាប កាលពីមុន ពេលមហាជនឃើញគាត់ គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខគាត់លែងស្គាល់ គាត់លែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ |
កម្លាំងរបស់ទូលបង្គំបានរីងស្ងួតដូចអំបែង អណ្ដាតទូលបង្គំនៅជាប់នឹងក្រអូមមាត់; ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងធូលីនៃសេចក្ដីស្លាប់។
ទូលបង្គំអាចរាប់ឆ្អឹងទាំងអស់របស់ទូលបង្គំបាន; ពួកគេចេះតែសម្លឹង និងមើលទូលបង្គំ។
ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យពួកអ្នកដែលវាយ ក៏បានប្រគល់ថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា; ខ្ញុំមិនបានគេចមុខពីភាពអាប់យស និងការស្ដោះទឹកមាត់ឡើយ។
បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ វាយព្រះអង្គនឹងកណ្ដាប់ដៃ ហើយទះកំផ្លៀងព្រះអង្គ
ប៉ុន្តែព្រះអង្គមិនតបអ្វីនឹងលោកឡើយ សូម្បីតែមួយម៉ាត់ ធ្វើឲ្យអភិបាលភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ ហ្វូងមនុស្សក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ
ពួកសិស្សភ្ញាក់ផ្អើលកាន់តែខ្លាំង ទាំងនិយាយគ្នាថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។
ពេលនៅតាមផ្លូវឡើងទៅយេរូសាឡិម ព្រះយេស៊ូវយាងមុខពួកគេ ពួកសិស្សក៏ភ្ញាក់ផ្អើល រីឯពួកអ្នកដែលដើរតាមក៏ភ័យខ្លាច។ ព្រះអង្គទ្រង់នាំសាវ័កទាំងដប់ពីរនាក់មកម្ដងទៀត ហើយចាប់ផ្ដើមប្រាប់ពួកគេអំពីអ្វីៗដែលរៀបនឹងកើតឡើងដល់ព្រះអង្គ
ក្មេងស្រីនោះក៏ក្រោកឡើងភ្លាម ចាប់ផ្ដើមដើរទៅដើរមក ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ ភ្លាមនោះ ពួកគេភ្ញាក់ផ្អើល ហើយងឿងឆ្ងល់យ៉ាងខ្លាំង។
បន្ទាប់មក ព្រះអង្គយាងឡើងទូកជាមួយពួកគេ ពេលនោះក៏ឈប់ខ្យល់។ ពួកគេភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងក្រៃលែង។
គេស្ងើចយ៉ាងក្រៃលែង ទាំងនិយាយថា៖ “លោកធ្វើអ្វីៗទាំងអស់បានល្អណាស់! សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ”៕
មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យសម្ដីនេះជាអ្វី? លោកបញ្ជាពួកវិញ្ញាណអសោចដោយសិទ្ធិអំណាច និងមហិទ្ធិឫទ្ធិ ហើយពួកវាក៏ចេញទៅ!”។
ពេលនោះ ភាពស្ញប់ស្ញែងបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ព្រមទាំងពេញដោយសេចក្ដីភ័យខ្លាច ក៏និយាយថា៖ “ថ្ងៃនេះ យើងបានឃើញការដ៏អស្ចារ្យ!”។