Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:36 - ព្រះគម្ពីរខ្មែរសាកល

36 មនុស្ស​ទាំងអស់​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “តើ​ពាក្យសម្ដី​នេះ​ជា​អ្វី​? លោក​បញ្ជា​ពួក​វិញ្ញាណអសោច​ដោយ​សិទ្ធិអំណាច និង​មហិទ្ធិឫទ្ធិ ហើយ​ពួកវា​ក៏​ចេញទៅ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែង​ ក៏​និយាយ​គ្នា​ថា៖​ «តើ​ពាក្យ​សំដី​នេះ​ជា​អ្វី​ បាន​ជា​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ដោយ​សិទ្ធិ​អំណាច​ និង​ឫទ្ធានុភាព​ ហើយ​ពួក​វា​ក៏​ចេញ​មក​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «តើ​ពាក្យ​សម្ដី​នេះ​ជា​អ្វី? ដ្បិត​លោក​បង្គាប់​វិញ្ញាណ​អសោចិ៍ ទាំង​មាន​អំណាច និង​ចេស្ដា ហើយ​វា​ក៏​ចេញ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សម្ដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធា‌នុភាព​អាច​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ដោយ​អំណាច​នឹង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សំដី​របស់​អ្នក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​គាត់​មាន​អំណាច អាច​បញ្ជា​ទៅ​អ៊ីព្លេស​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។

សូមមើលជំពូក ចម្លង




លូកា 4:36
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អារក្ស​នោះ​ត្រូវបាន​ដេញឲ្យចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន​។ ហ្វូងមនុស្ស​ក៏​ភ្ញាក់ផ្អើល ទាំង​ពោលថា​៖ “នៅ​អ៊ីស្រាអែល មិនដែល​ឃើញ​ការ​យ៉ាងនេះ​សោះ”។


មនុស្ស​ទាំងអស់​ក៏​ស្ងើច ដូច្នេះ​ពួកគេ​សួរ​គ្នា​ថា​៖ “តើ​នេះជាអ្វី​? ជា​សេចក្ដីបង្រៀន​ថ្មី​ប្រកបដោយ​សិទ្ធិអំណាច​! លោក​បញ្ជា​ពួក​វិញ្ញាណអសោច ហើយ​ពួកវា​ក៏​ស្ដាប់បង្គាប់​លោក​!”។


គេ​ស្ងើច​យ៉ាងក្រៃលែង ទាំង​និយាយថា​៖ “លោក​ធ្វើ​អ្វីៗ​ទាំងអស់​បាន​ល្អ​ណាស់​! សូម្បីតែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ”៕


អស់អ្នក​ដែល​ឮ ក៏​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​ពួក​អ្នកគង្វាល​បាន​ប្រាប់​ពួកគេ។


គេ​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ពីព្រោះ​ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រកបដោយ​សិទ្ធិអំណាច​។


ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ឡើងទៅ​លើមេឃ ហើយ​គង់នៅ​ខាងស្ដាំ​ព្រះ ដែល​បណ្ដា​ទូតសួគ៌ សិទ្ធិអំណាច និង​ឫទ្ធិអំណាច​ចុះចូល​នឹង​ព្រះអង្គ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម