Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:17 - ព្រះគម្ពីរខ្មែរសាកល

17 ទូលបង្គំ​អាច​រាប់​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​បាន​; ពួកគេ​ចេះតែ​សម្លឹង និង​មើល​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​បាន ហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​អាច​រាប់​ឆ្អឹង​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​បាន ហើយ​សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​មនុស្ស​ជាច្រើន​បាន​ស្រឡាំងកាំង​នឹង​អ្នក​យ៉ាងណា ——​ដ្បិត​ភិនភាគ​របស់លោក​ខូចទ្រង់ទ្រាយ​ជាង​មនុស្ស​ធម្មតា រូបរាង​របស់លោក​ក៏​ខូចទ្រង់ទ្រាយ​ជាង​មនុស្សជាតិ​——


រួច​អង្គុយ​យាម​ព្រះអង្គ​នៅ​ទីនោះ​។


មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ និង​ស្ត្រី​ៗ​ដែល​យំគក់ទ្រូង​អាណិត​ព្រះអង្គ ដើរតាម​ព្រះអង្គ​។


ប្រជាជន​បាន​ឈរ​មើល រីឯ​ពួក​មេគ្រប់គ្រង​ក៏​សើចចំអក​ដាក់ព្រះអង្គ ទាំង​និយាយថា​៖ “វា​បាន​សង្គ្រោះ​អ្នកដទៃ បើសិន​វា​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​មែន ចូរឲ្យ​វា​សង្គ្រោះ​ខ្លួនឯង​ចុះ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម