Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 52:13 - ព្រះគម្ពីរខ្មែរសាកល

13 មើល៍! អ្នកបម្រើ​របស់យើង​នឹង​ប្រព្រឹត្តដោយប្រាជ្ញា លោក​នឹង​ឡើងខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង ព្រមទាំង​ត្រូវបាន​លើកឲ្យខ្ពស់​យ៉ាងក្រៃលែង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មើល៍ អ្នក​បម្រើ​របស់​យើង នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត្ន​ប្រយែង ព្រះ‌អង្គ​នឹង​បាន​តម្កើង​ឡើង គេ​នឹង​លើក​ព្រះ‌អង្គ​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចម្រុង‌ចម្រើន មាន​ឋានៈ​ខ្ពង់‌ខ្ពស់ និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មើល អ្នក​បំរើ​របស់​អញ​នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត‌ប្រយែង ទ្រង់​នឹង​បាន​ដំកើង​ឡើង គេ​នឹង​លើក​ទ្រង់​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចំរុង​ចំរើន មាន​ឋានៈ​ខ្ពង់‌ខ្ពស់ និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។

សូមមើលជំពូក ចម្លង




អេសាយ 52:13
22 ការដាក់ឲ្យឆ្លើយតបគ្នា  

“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។


កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “អ្នក​ជា​អ្នកបម្រើ​របស់យើង គឺ​អ៊ីស្រាអែល​ដែល​យើង​នឹង​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​តាមរយៈ​អ្នក”។


ដោយហេតុនេះ យើង​នឹង​ឲ្យ​គាត់​មានចំណែក​ជាមួយ​ពួក​អ្នកធំ ហើយ​គាត់​នឹង​ចែក​ជ័យភណ្ឌ​ជាមួយ​ពួកមនុស្ស​ខ្លាំងពូកែ ពីព្រោះ​គាត់​បាន​ច្រូច​ព្រលឹង​របស់ខ្លួន​ចេញ​រហូតដល់​មរណភាព​។ គាត់​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​មនុស្ស​បំពាន ប៉ុន្តែ​គាត់​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន ហើយ​បាន​ទូល​អង្វរ​ជំនួស​មនុស្ស​បំពាន​វិញ”៕


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


“‘មហាបូជាចារ្យ​យ៉ូស្វេ​អើយ ឥឡូវនេះ​អ្នក និង​ពួក​គូកន​របស់អ្នក​ដែល​អង្គុយ​នៅចំពោះ​អ្នក​ត្រូវ​ស្ដាប់ ដ្បិត​ពួកគេ​ជា​មនុស្ស​ដែលជា​ទីសម្គាល់​។ មើល៍! យើង​នឹង​នាំ​អ្នកបម្រើ​របស់យើង​មក គឺ “លំពង់”។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


ព្រះអង្គ​ដែល​មក​ពីខាងលើ គឺ​នៅលើ​អ្វីៗ​ទាំងអស់ រីឯ​អ្នក​ដែល​មក​ពី​ផែនដី គឺជា​របស់​ផែនដី ហើយ​និយាយ​អំពី​ផែនដី​។ ព្រះអង្គ​ដែល​មក​ពី​ស្ថានសួគ៌ គឺ​នៅលើ​អ្វីៗ​ទាំងអស់​។


ព្រះបុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង និង​ជា​រូបតំណាង​នៃ​សណ្ឋាន​របស់​ព្រះ ហើយ​ទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ នៅពេល​បំពេញឲ្យសម្រេច​នូវ​ការជម្រះ​បាប ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានដ៏ខ្ពស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម