Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:26 - ព្រះគម្ពីរខ្មែរសាកល

26 ពួកសិស្ស​ភ្ញាក់ផ្អើល​កាន់តែខ្លាំង ទាំង​និយាយ​គ្នា​ថា៖ “បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ពួកគេ​កាន់​តែ​ឆ្ងល់​ថែម​ទៀត​ ហើយ​និយាយ​គ្នា​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ពួក​សិស្ស​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គេ​ក៏​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​បើ​ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 10:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សត្វអូដ្ឋ​ចូល​តាម​គូទម្ជុល ងាយជាង​អ្នកមាន​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​!”។


ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“សម្រាប់មនុស្ស​ធ្វើ​មិនកើត​ទេ ប៉ុន្តែ​សម្រាប់​ព្រះ​មិនមែន​ដូច្នេះ​ឡើយ ដ្បិត​សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។


បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទូក​ជាមួយ​ពួកគេ ពេលនោះក៏​ឈប់​ខ្យល់​។ ពួកគេ​ភ្ញាក់ផ្អើល​ក្នុងចិត្ត​យ៉ាងក្រៃលែង​។


គេ​ស្ងើច​យ៉ាងក្រៃលែង ទាំង​និយាយថា​៖ “លោក​ធ្វើ​អ្វីៗ​ទាំងអស់​បាន​ល្អ​ណាស់​! សូម្បីតែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ”៕


មាន​មនុស្សម្នាក់​ទូល​សួរ​ព្រះអង្គ​ថា៖ “ព្រះអម្ចាស់​អើយ តើ​អ្នក​ដែល​បាន​សង្គ្រោះ មាន​តិច​ទេឬ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គេ​ថា៖


ពួក​អ្នក​ដែល​ឮ​ក៏​ទូលថា​៖ “បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?”។


ពួកគេ​ឆ្លើយថា​៖ “ចូរ​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​ចុះ នោះ​អ្នក និង​ក្រុមគ្រួសារ​របស់អ្នក​នឹង​បាន​សង្គ្រោះ”។


តើ​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​ឬ​? ខ្ញុំ​និយាយ​ស្ទើរតែចង់ឆ្កួត​ថា ខ្ញុំ​លើសជាង​ពួកគេទៅទៀត​! ខ្ញុំមាន​ការនឿយហត់​ច្រើនជាង ជាប់គុក​ច្រើនជាង ត្រូវគេ​វាយនឹងខ្សែតី​ច្រើនរាប់មិនអស់ ប្រឈមមុខនឹង​សេចក្ដីស្លាប់​ជាញឹកញាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម