Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:42 - ព្រះគម្ពីរខ្មែរសាកល

42 ក្មេងស្រី​នោះ​ក៏​ក្រោកឡើង​ភ្លាម ចាប់ផ្ដើម​ដើរ​ទៅដើរមក ដ្បិត​នាង​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ហើយ​។ ភ្លាមនោះ ពួកគេ​ភ្ញាក់ផ្អើល ហើយ​ងឿងឆ្ងល់​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 ស្រាប់​តែ​ក្មេង​ស្រី​នោះ​ក្រោក​ឡើង​ ហើយ​ដើរ​ភ្លាម​ ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ហើយ​ ពួកគេ​ក៏​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ភ្លាមៗ​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ក្មេង​ស្រី​នោះ​ក៏​ក្រោក​ឡើង​ភ្លាម​មួយ​រំពេច ហើយ​ដើរ​ចុះ​ឡើង ដ្បិត​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ ហើយ​គេ​ក៏​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ភ្លាមៗ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ស្រាប់​តែ​កូន​ស្រី​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ ដ្បិត​មាន​អាយុ​១២​ឆ្នាំ​ហើយ ឯ​មនុស្ស​រាល់​គ្នា គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃ‌លែង

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

សូមមើលជំពូក ចម្លង




ម៉ាកុស 5:42
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំងអស់​ក៏​ស្ងើច ដូច្នេះ​ពួកគេ​សួរ​គ្នា​ថា​៖ “តើ​នេះជាអ្វី​? ជា​សេចក្ដីបង្រៀន​ថ្មី​ប្រកបដោយ​សិទ្ធិអំណាច​! លោក​បញ្ជា​ពួក​វិញ្ញាណអសោច ហើយ​ពួកវា​ក៏​ស្ដាប់បង្គាប់​លោក​!”។


ពួកគេ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “ចុះ​តើ​លោកនេះ​ជា​នរណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ!”៕


ព្រះអង្គ​កាន់​ដៃ​ក្មេង​នោះ ហើយ​មានបន្ទូល​នឹង​នាង​ថា​៖“តាលីថា​គូម​!” ដែល​មានអត្ថន័យប្រែថា“ក្មេងស្រី​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោកឡើង​!”។


ព្រះយេស៊ូវ​ទ្រង់​ហាម​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកណា​ដឹង​រឿងនេះ​ឡើយ រួច​ព្រះអង្គ​មានបន្ទូល​ឲ្យ​គេ​ឲ្យ​អាហារ​នាង​ហូប​៕


បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទូក​ជាមួយ​ពួកគេ ពេលនោះក៏​ឈប់​ខ្យល់​។ ពួកគេ​ភ្ញាក់ផ្អើល​ក្នុងចិត្ត​យ៉ាងក្រៃលែង​។


គេ​ស្ងើច​យ៉ាងក្រៃលែង ទាំង​និយាយថា​៖ “លោក​ធ្វើ​អ្វីៗ​ទាំងអស់​បាន​ល្អ​ណាស់​! សូម្បីតែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម