បន្ទាប់មក ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ; ព្រះអង្គក៏ស្អប់ខ្ពើមមរតករបស់ព្រះអង្គ
អេសាយ 5:25 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនោះ ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ រួចព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទាស់នឹងពួកគេ ហើយវាយពួកគេ នោះភ្នំទាំងឡាយក៏រញ្ជួយ ហើយសាកសពរបស់ពួកគេបានត្រឡប់ដូចជាសំរាមនៅកណ្ដាលផ្លូវ។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ ព្រះអង្គនៅតែមិនស្ងប់ដែរ ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡា ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់ ទ្រង់លើកដៃ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី កំហឹងរបស់ ទ្រង់នៅតែមិនស្ងប់ដែរ ទ្រង់លើកដៃគំរាមពួកគេដដែល។ |
បន្ទាប់មក ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ; ព្រះអង្គក៏ស្អប់ខ្ពើមមរតករបស់ព្រះអង្គ
ពេលនោះ ផែនដីក៏រង្គើ ហើយរញ្ជួយ រីឯគ្រឹះនៃភ្នំនានាក៏ញ័រ ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
ពេលនោះ ផែនដីបានរញ្ជួយ ផ្ទៃមេឃបានបង្អុរភ្លៀង នៅចំពោះព្រះ គឺព្រះអង្គនៃភ្នំស៊ីណាយ នៅចំពោះព្រះ គឺព្រះនៃអ៊ីស្រាអែល។
សំឡេងផ្គរលាន់របស់ព្រះអង្គនៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺពិភពលោក ហើយផែនដីបានញ័រ ព្រមទាំងរញ្ជួយផង។
យ៉ាងណាមិញ ព្រះអង្គមានសេចក្ដីមេត្តាករុណា; ព្រះអង្គលុបលាងអំពើទុច្ចរិតរបស់ពួកគាត់ ហើយមិនបានបំផ្លាញពួកគាត់ទេ។ ព្រះអង្គបានទប់ព្រះពិរោធរបស់ព្រះអង្គជាច្រើនលើកច្រើនសា គឺមិនបានធ្វើឲ្យសេចក្ដីក្រេវក្រោធទាំងអស់របស់ព្រះអង្គឆួលឡើងឡើយ។
គ្មានអ្វីនៅសល់ឡើយ លើកលែងតែការលុតចុះនៅកណ្ដាលពួកឈ្លើយសឹក ឬការដួលនៅកណ្ដាលពួកអ្នកដែលត្រូវបានកាប់សម្លាប់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។
រីឯអ្នកវិញ អ្នកត្រូវបានបោះចោលចេញពីផ្នូររបស់អ្នកដូចមែកដែលគួរឲ្យខ្ពើម ក៏ត្រូវបានគ្របបាំងដោយអ្នកដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ដោយដាវ ដែលធ្លាក់ទៅក្នុងរណ្ដៅសម្បូរថ្ម គឺដូចជាសាកសពដែលត្រូវគេជាន់ឈ្លី។
ព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទៅលើសមុទ្រ ព្រះអង្គបានធ្វើឲ្យអាណាចក្រទាំងឡាយភ័យញ័រ។ ព្រះយេហូវ៉ាបានបញ្ជាទាស់នឹងកាណានឲ្យបំផ្លាញបន្ទាយរបស់ពួកគេ។
ហើយពួកគេនឹងលាតដៃរបស់ខ្លួននៅកណ្ដាលចំណោមពួកគេ ដូចជាអ្នកហែលទឹកដែលលាតដៃហែលទឹក ប៉ុន្តែព្រះអង្គនឹងបន្ទាបអំនួតរបស់ពួកគេ ជាមួយនឹងឧបាយកលនៃដៃរបស់ពួកគេ។
ក៏ប៉ុន្តែយើងនឹងធ្វើទុក្ខអើរាល នោះនាងនឹងមានការថ្ងូរ និងការទួញសោក ហើយនាងនឹងបានដូចជាចង្ក្រានអាសនាដល់យើង។
ដូច្នេះ ព្រះអង្គបានចាក់ភ្លើងនៃព្រះពិរោធរបស់ព្រះអង្គ និងសង្គ្រាមដ៏កាចសាហាវ ទៅលើអ៊ីស្រាអែល; ភ្លើងនោះបានបញ្ឆេះពួកគេនៅជុំវិញ ប៉ុន្តែពួកគេមិនយល់ ភ្លើងនោះបានដុតពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ឡើយ៕
កូនចៅរបស់អ្នកខ្សោយល្វើយ ហើយដេកនៅតាមអស់ទាំងក្បាលផ្លូវ ដូចជាសត្វកែះជាប់សំណាញ់; ពួកគេពេញដោយសេចក្ដីក្រេវក្រោធពីព្រះយេហូវ៉ា គឺការស្ដីបន្ទោសពីព្រះរបស់អ្នក។
កាលព្រះអង្គបានធ្វើការគួរឲ្យស្ញែងខ្លាចដែលយើងខ្ញុំមិនបានរំពឹងសោះ នោះព្រះអង្គបានយាងចុះមក ហើយភ្នំទាំងឡាយបានរញ្ជួយនៅចំពោះព្រះអង្គ។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
“ពួកគេនឹងចេញទៅមើលសាកសពរបស់ពួកមនុស្សដែលបះបោរនឹងយើង។ ជាការពិត ដង្កូវរបស់សាកសពទាំងនោះមិនចេះងាប់ ហើយភ្លើងលើវាមិនចេះរលត់ គឺវានឹងក្លាយជាទីខ្ពើមរអើមដល់មនុស្សទាំងអស់”៕៚
ដោយហេតុនេះ ព្រះយេហូវ៉ានឹងលើកពួកបច្ចាមិត្តរបស់រេស៊ីនឲ្យមកទាស់នឹងពួកគេ ហើយពន្យុះខ្មាំងសត្រូវរបស់ពួកគេ
ដ្បិតពួកអ្នកនាំផ្លូវប្រជាជននេះបាននាំឲ្យវង្វេង ហើយអ្នកដែលត្រូវពួកគេនាំផ្លូវនោះ ក៏ត្រូវបានបំភាន់។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។
ម៉ាណាសេនឹងស៊ីអេប្រាអិម ហើយអេប្រាអិមនឹងស៊ីម៉ាណាសេ ហើយពួកគេនឹងប្រឆាំងនឹងយូដាជាមួយគ្នា។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត៕
ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។