Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:4 - ព្រះគម្ពីរខ្មែរសាកល

4 គ្មានអ្វី​នៅសល់​ឡើយ លើកលែងតែ​ការ​លុតចុះ​នៅកណ្ដាល​ពួក​ឈ្លើយសឹក ឬ​ការ​ដួល​នៅកណ្ដាល​ពួកអ្នកដែល​ត្រូវបាន​កាប់សម្លាប់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នៅ​គ្រា​នោះ អ្នក​នឹង​បាន​កន្លែង​ឱន​ចុះ នៅ​កណ្ដាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក ដែល​ត្រូវ​គេ​សម្លាប់ ទោះ​បើ​ធ្វើ​ទោស​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹក ឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នៅ​គ្រា​នោះ ឯង​នឹង​បាន​តែ​កន្លែង​ឱន​ចុះ នៅ​កណ្តាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹក ឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




អេសាយ 10:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ពេញ​ដោយ​ភាពអ៊ូអរ ជា​ទីក្រុង​អ៊ូអែ ជា​តំបន់​រីករាយ​អើយ អ្នក​ដែលត្រូវគេសម្លាប់​របស់អ្នក មិនមែន​ត្រូវគេសម្លាប់​ដោយ​មុខដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចម្បាំង​ដែរ​។


ពួកគេ​នឹង​ត្រូវបាន​ប្រមូល​ជាមួយគ្នា​ដូច​ឈ្លើយសឹក​ដែល​នៅក្នុង​គុកងងឹត ពួកគេ​នឹង​ត្រូវបាន​ឃុំ​ក្នុង​គុក ហើយ​ក្រោយមក​ជាយូរ​ថ្ងៃ ពួកគេ​នឹង​ត្រូវបាន​ដាក់ទោស​។


អ្នក​ដែលត្រូវគេសម្លាប់​ក្នុង​ពួកគេ នឹង​ត្រូវបាន​បោះចោល​; ក្លិនស្អុយ​ពី​សាកសព​ទាំងនោះ​នឹង​សាយឡើង ហើយ​ភ្នំ​ទាំងឡាយ​នឹង​រលាយ​ទៅ​ដោយ​ឈាម​របស់ពួកគេ​។


ដោយហេតុនោះ ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​បាន​ឆេះឡើង​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ រួច​ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​ពួកគេ ហើយ​វាយ​ពួកគេ នោះ​ភ្នំ​ទាំងឡាយ​ក៏​រញ្ជួយ ហើយ​សាកសព​របស់ពួកគេ​បាន​ត្រឡប់​ដូចជា​សំរាម​នៅកណ្ដាល​ផ្លូវ​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


ដ្បិត​ព្រះយេហូវ៉ា​នឹង​ជំនុំជម្រះ​គ្រប់ទាំង​សាច់​ដោយ​ភ្លើង និង​ដោយ​ដាវ​របស់ព្រះអង្គ នោះ​អ្នក​ដែលត្រូវ​ព្រះយេហូវ៉ា​សម្លាប់​នឹង​មានច្រើន​។


ដោយហេតុនេះ ព្រះយេហូវ៉ា​នឹង​លើក​ពួក​បច្ចាមិត្ត​របស់​រេស៊ីន​ឲ្យមក​ទាស់នឹង​ពួកគេ ហើយ​ពន្យុះ​ខ្មាំងសត្រូវ​របស់ពួកគេ


គឺ​ជនជាតិអើរ៉ាម​ដែល​នៅ​ទិសខាងកើត និង​ជនជាតិភីលីស្ទីន​ដែល​នៅ​ទិសខាងលិច នឹង​ហាមាត់​ស៊ីបំផ្លាញ​អ៊ីស្រាអែល​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


ដ្បិត​ពួកអ្នក​នាំផ្លូវ​ប្រជាជន​នេះ​បាន​នាំឲ្យ​វង្វេង ហើយ​អ្នកដែល​ត្រូវ​ពួកគេ​នាំផ្លូវ​នោះ ក៏​ត្រូវបាន​បំភាន់​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


ពួកគេ​កាប់​សាច់​នៅ​ខាងស្ដាំ ប៉ុន្តែ​នៅតែ​ឃ្លាន​ដដែល ពួកគេ​ត្របាក់ស៊ី​នៅ​ខាងឆ្វេង ប៉ុន្តែ​មិន​ឆ្អែត​ឡើយ ម្នាក់ៗ​នឹង​ស៊ី​សាច់​ដើមដៃ​របស់ខ្លួន​។


ម៉ាណាសេ​នឹងស៊ី​អេប្រាអិម ហើយ​អេប្រាអិម​នឹងស៊ី​ម៉ាណាសេ ហើយ​ពួកគេ​នឹង​ប្រឆាំងនឹង​យូដា​ជាមួយគ្នា​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម