Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:18 - ព្រះគម្ពីរខ្មែរសាកល

18 សំឡេង​ផ្គរលាន់​របស់ព្រះអង្គ​នៅក្នុង​ខ្យល់កួច ផ្លេកបន្ទោរ​បាន​បំភ្លឺ​ពិភពលោក ហើយ​ផែនដី​បាន​ញ័រ ព្រមទាំង​រញ្ជួយ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 សូរ‌សៀង​ផ្គរលាន់​របស់​ព្រះ‌អង្គ នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ចាំង​បំភ្លឺ​ពិភព​លោក ផែនដី​ក៏​រញ្ជួយ ហើយ​ញាប់​ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ ឯ​ផែនដី​ក៏​ញ័រ​កក្រើក

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ទ្រង់​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ ទឹកដ៏ច្រើន​ក៏​រត់គេច ដោយសារតែ​សំឡេង​ផ្គរលាន់​របស់ព្រះអង្គ វា​ក៏​ប្រញាប់រត់ចេញ​;


ព្រះអង្គ​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​កម្ចាត់កម្ចាយ​ពួកសត្រូវ ព្រះអង្គ​បាញ់​ផ្លេកបន្ទោរ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​។


ព្រះយេហូវ៉ា​អើយ បាតផ្លូវទឹក​បាន​លេចឡើង ហើយ​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​លាតត្រដាង ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ និង​សន្ទុះ​ដង្ហើម​នៃ​ព្រះនាសា​របស់ព្រះអង្គ​។


ពេលនោះ ផែនដី​ក៏​រង្គើ ហើយ​រញ្ជួយ រីឯ​គ្រឹះ​នៃ​ភ្នំ​នានា​ក៏​ញ័រ ហើយ​កក្រើក ដោយសារ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​។


ផ្លេកបន្ទោរ​របស់ព្រះអង្គ​បាន​បំភ្លឺ​ពិភពលោក ផែនដី​បាន​ឃើញ ក៏​ញ័ររន្ធត់​។


ពេលនោះ មើល៍! វាំងនន​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ ចាប់ពី​លើ​រហូតដល់​ក្រោម​។ ផែនដី​ក៏​រញ្ជួយ ថ្មដា​ប្រេះដាច់ពីគ្នា


ពេលនោះ មើល៍! មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ពីព្រោះ​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ចុះមក​ពី​លើមេឃ ហើយ​ចូលទៅ​ប្រមៀល​ថ្ម​ចេញ រួច​អង្គុយ​លើ​ថ្មនោះ​។


ពេលនោះ ព្រះវិហារ​របស់​ព្រះ​នៅ​ស្ថានសួគ៌​បាន​បើកឡើង ហើយ​ឃើញ​មាន​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ​នៅក្នុង​ព្រះវិហារ​។ បន្ទាប់មក មាន​ផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និង​មាន​ធ្លាក់​ដុំទឹកកក​ធំ​៕


បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត ចុះមក​ពី​លើមេឃ ប្រកបដោយ​សិទ្ធិអំណាច​ដ៏ធំ ហើយ​ផែនដី​ក៏​ត្រូវបាន​បំភ្លឺ​ដោយ​រស្មីរុងរឿង​របស់​ទូតនោះ​។


បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម