Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 78:38 - ព្រះគម្ពីរខ្មែរសាកល

38 យ៉ាងណាមិញ ព្រះអង្គ​មានសេចក្ដីមេត្តាករុណា​; ព្រះអង្គ​លុបលាង​អំពើទុច្ចរិត​របស់ពួកគាត់ ហើយ​មិន​បាន​បំផ្លាញ​ពួកគាត់​ទេ​។ ព្រះអង្គ​បាន​ទប់​ព្រះពិរោធ​របស់ព្រះអង្គ​ជាច្រើនលើកច្រើនសា គឺ​មិន​បាន​ធ្វើឲ្យ​សេចក្ដីក្រេវក្រោធ​ទាំងអស់​របស់ព្រះអង្គ​ឆួលឡើង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​មានព្រះ‌ហឫ‌ទ័យ អាណិត​អាសូរ ព្រះ‌អង្គ​អត់​ទោស​អំពើ​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ ព្រះ‌អង្គ​ទប់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ជា​ច្រើន​លើក​ច្រើន​សា មិន​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ឆួល​ឡើង​ទាំង​អស់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជានិច្ច ព្រះអង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ ព្រះអង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ប៉ុន្តែចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា បាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ អើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗ ឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 រីឯ​ទ្រង់​វិញ ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ​ជា‌និច្ច ទ្រង់​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ទ្រង់​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ទ្រង់​តែងតែ​ទប់ ចិត្ត​មិន​ឲ្យ​មាន​កំហឹង ទ្រង់​អត់‌ធ្មត់​ចំពោះ​ពួក​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 78:38
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ ព្រះអង្គ​បាន​ឆ្លើយ​នឹង​ពួកគេ​ហើយ​! ព្រះអង្គ​ជា​ព្រះ​ដែល​លើកលែងទោស​ឲ្យ​ពួកគេ ហើយ​ជា​អ្នកសងសឹក​ចំពោះ​ការប្រព្រឹត្ត​របស់ពួកគេ​។


ដោយយល់ដល់​នាម​របស់យើង យើង​នឹង​បង្អង់​កំហឹង​របស់យើង ដោយយល់ដល់​សេចក្ដីសរសើរតម្កើង​ដល់​យើង យើង​នឹង​ទប់​កំហឹង​ចំពោះ​អ្នក ដើម្បីកុំឲ្យ​យើង​បាន​កាត់​អ្នក​ចេញ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម