Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 9:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយហេតុនេះ ព្រះយេហូវ៉ា​នឹង​លើក​ពួក​បច្ចាមិត្ត​របស់​រេស៊ីន​ឲ្យមក​ទាស់នឹង​ពួកគេ ហើយ​ពន្យុះ​ខ្មាំងសត្រូវ​របស់ពួកគេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​តាំង​ខ្មាំង​សត្រូវ របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីន ឲ្យ​មក​វាយ​លុក​ពួក​គេ ព្រះអង្គ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ពួក​ខ្មាំង​សត្រូវ​របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ‌តាអាឡា​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីន ឲ្យ​មក​វាយ​លុក​ពួក​គេ ទ្រង់​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ

សូមមើលជំពូក ចម្លង




អេសាយ 9:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មានអ្វី​នៅសល់​ឡើយ លើកលែងតែ​ការ​លុតចុះ​នៅកណ្ដាល​ពួក​ឈ្លើយសឹក ឬ​ការ​ដួល​នៅកណ្ដាល​ពួកអ្នកដែល​ត្រូវបាន​កាប់សម្លាប់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


វេទនា​ហើយ​! មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម និង​ផ្កា​ដ៏ស្រស់ស្អាត​នៃ​ភាពរុងរឿង​របស់ពួកគេ​ដែល​កំពុងតែ​ស្រពោន ដែល​នៅលើ​កំពូលភ្នំ​នៃ​ជ្រលង​ដ៏មានជីជាតិ​របស់​មនុស្ស​ប្រមឹក​!


ដោយហេតុនោះ ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​បាន​ឆេះឡើង​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ រួច​ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​ពួកគេ ហើយ​វាយ​ពួកគេ នោះ​ភ្នំ​ទាំងឡាយ​ក៏​រញ្ជួយ ហើយ​សាកសព​របស់ពួកគេ​បាន​ត្រឡប់​ដូចជា​សំរាម​នៅកណ្ដាល​ផ្លូវ​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


នៅ​សម័យ​អ័ហាស​ស្ដេច​នៃ​យូដា ជា​បុត្រ​របស់​យ៉ូថាម យ៉ូថាម​ជា​បុត្រ​របស់​អូសៀស មានកើតឡើងដូច្នេះ​: រេស៊ីន​ស្ដេច​នៃ​អើរ៉ាម និង​ពេកា​បុត្រ​របស់​រេម៉ាលា ជា​ស្ដេច​នៃ​អ៊ីស្រាអែល បាន​ឡើងមក​យេរូសាឡិម ដើម្បី​ច្បាំង​នឹង​ទីក្រុងនោះ ប៉ុន្តែ​ពួកទ្រង់​ឈ្នះ​លើ​ទីក្រុងនោះ​មិនបាន​។


ដ្បិត​ក្បាល​របស់​អើរ៉ាម គឺ​ដាម៉ាស់ ហើយ​ក្បាល​របស់​ដាម៉ាស់ គឺ​រេស៊ីន​។ ក្នុងពេល​ហុកសិបប្រាំ​ឆ្នាំ អេប្រាអិម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ លែង​ជា​ប្រជាជន​មួយ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម