Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 114 - ព្រះគម្ពីរខ្មែរសាកល


ចម្រៀងនៃការចាកចេញពីអេហ្ស៊ីប

1 កាល​អ៊ីស្រាអែល​ចេញ​ពី​អេហ្ស៊ីប គឺ​កាល​វង្សត្រកូល​យ៉ាកុប​ចេញ​ពី​ប្រជាជន​ដែល​និយាយភាសាបរទេស

2 យូដា​បាន​ក្លាយជា​ទីវិសុទ្ធ​របស់ព្រះអង្គ អ៊ីស្រាអែល​បាន​ក្លាយជា​អាណាចក្រ​របស់ព្រះអង្គ​។

3 សមុទ្រ​បាន​ឃើញ ក៏​រត់គេច ទន្លេយ័រដាន់​ក៏ហូរ​ត្រឡប់ទៅក្រោយវិញ​។

4 ភ្នំ​នានា​បាន​លោតកញ្ឆេង​ដូចជា​ចៀមឈ្មោល ហើយ​ទីទួល​ទាំងឡាយ​ក៏​លោតកញ្ឆេង​ដូចជា​កូនចៀម​។

5 សមុទ្រ​អើយ ម្ដេចក៏​អ្នក​រត់គេច​ដូច្នេះ​? ទន្លេយ័រដាន់​អើយ ម្ដេចក៏​អ្នក​ហូរ​ត្រឡប់ទៅក្រោយវិញ​ដូច្នេះ​?

6 ភ្នំ​នានា​អើយ ម្ដេចក៏​អ្នក​លោតកញ្ឆេង​ដូចជា​ចៀមឈ្មោល​ដូច្នេះ​? ទីទួល​ទាំងឡាយ​អើយ ម្ដេចក៏​អ្នក​លោតកញ្ឆេង​ដូចជា​កូនចៀម​ដូច្នេះ​?

7 ផែនដី​អើយ ចូរ​ញ័ររន្ធត់​នៅចំពោះ​ព្រះអម្ចាស់ ចូរ​ញ័ររន្ធត់​នៅចំពោះ​ព្រះ​របស់​យ៉ាកុប​!

8 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្មដា​ទៅជា​ស្រះ​ទឹក ក៏​ធ្វើឲ្យ​ថ្មដែកកេះ​ទៅជា​ប្រភពទឹក​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម