អេសាយ 42:25 - ព្រះគម្ពីរខ្មែរសាកល25 ដូច្នេះ ព្រះអង្គបានចាក់ភ្លើងនៃព្រះពិរោធរបស់ព្រះអង្គ និងសង្គ្រាមដ៏កាចសាហាវ ទៅលើអ៊ីស្រាអែល; ភ្លើងនោះបានបញ្ឆេះពួកគេនៅជុំវិញ ប៉ុន្តែពួកគេមិនយល់ ភ្លើងនោះបានដុតពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ឡើយ៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ហេតុនោះបានជាព្រះអង្គចាក់ភ្លើង នៃសេចក្ដីក្រោធរបស់ព្រះអង្គទៅលើគេ និងអំណាចនៃសង្គ្រាមផង ក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធ មកលើស្រុកអ៊ីស្រាអែល ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង ឆេះរាលដាលគ្រប់ទិសទី។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះបីគេហិនហោចយ៉ាងនេះក្ដី ក៏គេពុំអើពើដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 គឺហេតុនោះបានជាទ្រង់ចាក់ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ទៅលើគេ ហើយនឹងអំណាចនៃសង្គ្រាមផង នោះក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។ សូមមើលជំពូកអាល់គីតាប25 ហេតុនេះហើយបានជាទ្រង់ជះកំហឹង មកលើស្រុកអ៊ីស្រអែល ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង ឆេះរាលដាលគ្រប់ទិសទី។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះបីគេហិនហោចយ៉ាងនេះក្ដី ក៏គេពុំអើពើដែរ។ សូមមើលជំពូក |
ដោយហេតុនោះ ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ រួចព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទាស់នឹងពួកគេ ហើយវាយពួកគេ នោះភ្នំទាំងឡាយក៏រញ្ជួយ ហើយសាកសពរបស់ពួកគេបានត្រឡប់ដូចជាសំរាមនៅកណ្ដាលផ្លូវ។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។