នៅពេលព្រះយេហូវ៉ាបានធ្វើឲ្យឈ្លើយសឹកនៃស៊ីយ៉ូនត្រឡប់មកវិញ យើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិ។
អេសាយ 48:20 - ព្រះគម្ពីរខ្មែរសាកល ចូរចេញពីបាប៊ីឡូនទៅ ចូររត់គេចពីជនជាតិខាល់ដេ។ ចូរប្រកាសដោយសំឡេងនៃការហ៊ោសប្បាយ ចូរតំណាលសេចក្ដីនេះឲ្យគេស្ដាប់ ចូរនាំសេចក្ដីនេះចេញទៅរហូតដល់ចុងបំផុតនៃផែនដី ចូរប្រាប់ថា៖ “ព្រះយេហូវ៉ាទ្រង់ប្រោសលោះយ៉ាកុបអ្នកបម្រើរបស់ព្រះអង្គហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចេញពីក្រុងបាប៊ីឡូន ហើយរត់ចេញពីកណ្ដាលពួកខាល់ដេ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាបានប្រោសលោះពួកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី ឲ្យមនុស្សម្នាដឹងឮថា ព្រះអម្ចាស់បានលោះកូនចៅលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គមកវិញហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ពីកណ្តាលពួកខាល់ដេចេញ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុប ជាអ្នកបំរើទ្រង់ហើយ អាល់គីតាប ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី ឲ្យមនុស្សម្នាដឹងឮថា អុលឡោះតាអាឡាបានលោះកូនចៅយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់មកវិញហើយ!។ |
នៅពេលព្រះយេហូវ៉ាបានធ្វើឲ្យឈ្លើយសឹកនៃស៊ីយ៉ូនត្រឡប់មកវិញ យើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិ។
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងនិយាយថា៖ “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន ចូររំលឹកគេថាព្រះនាមរបស់ព្រះអង្គត្រូវបានលើកតម្កើង។
ពួកគេនឹងបន្លឺសំឡេងរបស់ពួកគេ ពួកគេនឹងច្រៀងដោយអំណរ; ពួកគេនឹងស្រែកហ៊ោពីទិសខាងលិច ដោយព្រោះភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ា។
នៅថ្ងៃនោះ គេនឹងច្រៀងចម្រៀងនេះនៅក្នុងដែនដីយូដាថា៖ “យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះអង្គទ្រង់តាំងសេចក្ដីសង្គ្រោះឡើង ទុកជាកំពែង និងជាប៉ម។
ពួកអ្នកដែលចុះទៅសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រមទាំងកោះ និងពួកអ្នករស់នៅទីនោះអើយ ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ចូរច្រៀងចម្រៀងសរសើរតម្កើងដល់ព្រះអង្គពីចុងបំផុតនៃផែនដី!
យ៉ាកុបអើយ ព្រះយេហូវ៉ាជាព្រះអង្គដែលនិម្មិតបង្កើតអ្នក អ៊ីស្រាអែលអើយ ព្រះអង្គដែលសូនអ្នក ឥឡូវនេះព្រះអង្គមានបន្ទូលដូច្នេះថា៖ “កុំខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ; យើងបានហៅអ្នកចំឈ្មោះ; អ្នកជារបស់យើងហើយ!
យើងបានលុបការបំពានរបស់អ្នកចេញ ដូចជាពពកដ៏ក្រាស់ ក៏បានលុបបាបរបស់អ្នកចេញ ដូចជាអ័ព្ទផង។ ចូរត្រឡប់មកឯយើងវិញ ដ្បិតយើងបានលោះអ្នកហើយ!
អ្នកបានឮអំពីការទាំងនោះហើយ ដូច្នេះចូរសង្កេតមើលការទាំងអស់នោះចុះ! ចុះម្ដេចក៏អ្នកមិនប្រកាសអំពីការទាំងនោះ? ចាប់ពីឥឡូវនេះទៅ យើងនឹងតំណាលការថ្មីឲ្យអ្នកស្ដាប់ គឺការលាក់កំបាំងដែលអ្នកមិនដែលដឹង។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
អ្នកដែលជាប់ចំណងនឹងត្រូវបានដោះលែងយ៉ាងឆាប់ ពួកគេនឹងមិនស្លាប់ ហើយចុះទៅក្នុងរណ្ដៅមរណៈឡើយ ក៏មិនខ្វះអាហារដែរ។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ចាកចេញទៅ! ចាកចេញទៅ! ចូរចេញពីទីនោះទៅ កុំពាល់របស់សៅហ្មងឡើយ! អ្នកដែលលើកសែងភាជនៈរបស់ព្រះយេហូវ៉ាអើយ ចូរចេញពីកណ្ដាលបាប៊ីឡូនទៅ ចូរជម្រះខ្លួនចុះ!
ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។
មើល៍! ព្រះយេហូវ៉ាបានប្រកាសដល់ចុងបំផុតនៃផែនដីថា៖ “ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! សេចក្ដីសង្គ្រោះរបស់អ្នកកំពុងតែមកហើយ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!’។
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
យើងនឹងហួចហៅពួកគេ ហើយប្រមូលពួកគេមក ពីព្រោះយើងបានលោះពួកគេហើយ នោះពួកគេនឹងកើនចំនួនឡើងដូចដែលពួកគេធ្លាប់កើនចំនួនឡើងដែរ។
“កូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងដោយអំណរ ហើយអរសប្បាយឡើង ដ្បិតមើល៍! យើងនឹងមកស្ថិតនៅក្នុងចំណោមអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។
បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ “ប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីនាងមក ដើម្បីកុំឲ្យអ្នករាល់គ្នាបានចូលរួមក្នុងបាបទាំងឡាយរបស់នាង ហើយកុំឲ្យអ្នករាល់គ្នាបានជួបគ្រោះកាចរបស់នាងឡើយ