Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:21 - ព្រះគម្ពីរខ្មែរសាកល

21 នៅពេល​ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ដើរ​កាត់​ទីរហោស្ថាន ពួកគេ​មិន​បាន​ស្រេកទឹក​ឡើយ ព្រះអង្គ​បាន​បង្ហូរ​ទឹក​ចេញពី​ថ្មដា​សម្រាប់​ពួកគេ គឺ​ព្រះអង្គ​បាន​បំបែក​ថ្មដា ហើយ​ទឹក​ក៏​ហូរចេញមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា សម្រាប់​ពួក​គេ ព្រះអង្គ​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ទ្រង់​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សំរាប់​គេ ទ្រង់​ក៏​បំប្រេះ​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ទ្រង់​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ ទ្រង់​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា សម្រាប់​ពួក​គេ ទ្រង់​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។

សូមមើលជំពូក ចម្លង




អេសាយ 48:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បើក​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ហូរ​ទៅក្នុង​ទីហួតហែង​ដូចជា​ទន្លេ​។


គឺ​ព្រះអង្គ​ហើយ ដែល​បើក​ប្រភពទឹក និង​ជ្រោះទឹក គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​ទន្លេ​ដែល​ហូរជានិច្ច​រីងស្ងួត​។


ព្រះអង្គ​ទ្រង់​បំបែក​ថ្មដា​នៅ​ទីរហោស្ថាន ហើយ​ឲ្យ​ពួកគាត់​ផឹក ដូចជា​ផឹក​ពី​ទីជម្រៅ​ដ៏បរិបូរ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទឹក​ចេញ​ពី​ថ្មដា ហើយ​ធ្វើឲ្យ​ទឹក​ហូរចុះ​ដូច​ទន្លេ​។


មើល៍! ព្រះអង្គ​បាន​វាយ​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ជ្រោះទឹក​ក៏​ហៀរ ចុះ​ព្រះអង្គ​អាច​ប្រទាន​អាហារ ឬ​រៀបចំ​សាច់​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ដែរ​ឬ​?”។


នៅ​ថ្ងៃ​មហា​ពិឃាត នៅពេល​ប៉ម​នានា​រលំ នឹង​មាន​ជ្រោះ​ហូរ​ដោយ​ទឹក​នៅលើ​គ្រប់ទាំង​ភ្នំ​ខ្ពស់ និង​គ្រប់ទាំង​ទីទួល​ខ្ពស់​។


ពួកគេ​នឹង​មិន​ឃ្លាន ក៏​មិន​ស្រេក​ដែរ រីឯ​កម្ដៅ និង​ព្រះអាទិត្យ​នឹង​មិន​ធ្វើទុក្ខ​ពួកគេ​ឡើយ ដ្បិត​ព្រះដែល​អាណិតមេត្តា​ពួកគេ នឹង​ដឹកនាំ​ពួកគេ ព្រះអង្គ​នឹង​នាំផ្លូវ​ពួកគេ​ដល់​ប្រភពទឹក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម