ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:19 - ព្រះគម្ពីរខ្មែរសាកល

ថ្វីត្បិតតែ​ព្រៃឈើ​រលំ​នៅពេល​ធ្លាក់ដុំទឹកកក ហើយ​ទីក្រុង​ត្រូវបាន​ពង្រាបទាំងស្រុង​ក៏ដោយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​ព្រៃ​ព្រឹក្សា​ត្រូវ​បំផ្លាញ​ហិន​ហោច ហើយ​ទី​ក្រុង​ត្រូវ​រលំ​អស់​រលីង​ក៏​ដោយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោច ដោយ‌សារ​ព្រឹល ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​នឹង​ត្រូវ​ធ្លាក់​ព្រិល​មក​បំបាក់​ព្រៃ ហើយ​ទី​ក្រុង​នឹង​ត្រូវ​រលំ​អស់​រលីង

សូមមើលជំពូក

អាល់គីតាប

រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោច ដោយ‌សារ​ព្រឹល ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក



អេសាយ 32:19
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​បំផ្លាញ​ភាពរុងរឿង​នៃ​ព្រៃឈើ និង​ចម្ការសម្បូរផល​របស់ទ្រង់ ព្រមទាំង​ព្រលឹង និង​រូបកាយ​របស់ទ្រង់​ផង ហើយ​ទ្រង់​នឹង​បាន​ដូចជា​អ្នកជំងឺ​ដែល​រីងរៃ​បាត់ទៅ​។


រីឯ​សំណល់​នៃ​ដើមឈើ​ពី​ព្រៃ​របស់ទ្រង់​នឹង​មាន​ចំនួនតិច សូម្បីតែ​កូនក្មេង​ក៏​អាច​កត់​វា​ទុក​បាន​ដែរ​។


មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​កាប់​មែកឈើ​ដោយ​ព្រះចេស្ដាដ៏អស្ចារ្យ នោះ​ដើមឈើ​មាន​កម្ពស់​ដ៏ខ្ពស់​នឹង​ត្រូវបាន​កាប់រំលំ ហើយ​ដើមឈើ​ខ្ពស់សន្លឹម​នឹង​ត្រូវបាន​បន្ទាបចុះ​។


ទីក្រុង​ហិនហោច​នឹង​ត្រូវបាន​កម្ទេច គ្រប់ទាំង​ផ្ទះ​បាន​បិទ ដើម្បី​កុំឲ្យ​អ្នកណា​ចូល​។


នៅក្នុង​ទីក្រុង​សល់​តែ​ការហិនវិនាស ហើយ​ខ្លោងទ្វារក្រុង​ក៏​ត្រូវបាន​បុកកម្ទេច​ជា​គំនរបាក់បែក​។


ដ្បិត​ព្រះអង្គ​បាន​ធ្វើឲ្យ​ទីក្រុង​ទៅជា​គំនរថ្ម ក៏ធ្វើឲ្យ​ទីក្រុង​ដ៏រឹងមាំ​ទៅជា​ទីបាក់បែក​; បន្ទាយ​របស់​សាសន៍ដទៃ​លែង​ជា​ទីក្រុង​ទៀត វា​នឹង​មិន​ត្រូវបាន​សង់ឡើងវិញ​ឡើយ គឺ​ជារៀងរហូត​។


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


ព្រះអង្គ​បាន​បន្ទាប​អ្នកដែល​រស់នៅ​កន្លែងខ្ពស់​ចុះ គឺ​ទីក្រុង​ដ៏ខ្ពស់ ព្រះអង្គ​ទ្រង់​ពង្រាប​វា គឺ​ពង្រាប​វា​ដល់​ដី ក៏​បោះ​វា​ដល់​ធូលី​ផង​។


ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។


យើង​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​ទៅជា​ខ្សែរង្វាស់ ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​ខ្សែប្រយោល​; ដុំទឹកកក​នឹង​បក់នាំយក​ជម្រក​នៃ​សេចក្ដីភូតភរ​ទៅ ហើយ​ទឹក​ដ៏ច្រើន​នឹង​ជន់លិច​ទីលាក់កំបាំង​។


មើល៍! ព្រះអម្ចាស់​ទ្រង់​មាន​អ្នក​ខ្លាំងពូកែ និង​ខ្លាំងក្លា​ម្នាក់ អ្នកនោះ​នឹង​ទម្លាក់​ពួកគេ​ទៅ​ដី​ដោយផ្ទាល់ដៃ ដូចជា​ព្យុះ​ដុំទឹកកក ដូចជា​ព្យុះសង្ឃរា​នៃ​ការបំផ្លាញ និង​ដូចជា​ព្យុះ​នៃ​ទឹក​ដ៏ខ្លាំងក្លា​ដែល​ជន់លិច​។


អ្នក​នឹង​ត្រូវបាន​បន្ទាបចុះ ក៏​និយាយ​ចេញពី​ដី​មក ពាក្យសម្ដី​របស់អ្នក​នឹង​ឮ​តិចៗ​ចេញពី​ធូលីដី​មក សំឡេង​របស់អ្នក​នឹងបាន​ដូចជា​សំឡេង​របស់​គ្រូអន្ទងខ្មោច គឺ​ចេញ​ពី​ដី​មក ពាក្យសម្ដី​របស់អ្នក​នឹង​ខ្សឹប​ចេញពី​ធូលីដី​មក​។


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


អ្នក​បាន​ត្មះតិះដៀល​ព្រះអម្ចាស់​តាមរយៈ​រាជបម្រើ​របស់អ្នក ដោយ​និយាយថា​: “អញ​បាន​ឡើងទៅ​កន្លែងខ្ពស់​នៃ​ភ្នំ​ទាំងឡាយ និង​តំបន់ដាច់ស្រយាល​នៃ​លីបង់ ដោយ​រទេះចម្បាំង​ដ៏ច្រើន​របស់អញ ហើយ​បាន​កាប់រំលំ​ដើមស៊ីដា​ដ៏ខ្ពស់ និង​ដើមស្រល់​ដែលល្អបំផុត​របស់វា​។ អញ​បាន​ទៅដល់​កន្លែងខ្ពស់បំផុត​របស់វា គឺដល់​ព្រៃ​សម្បូរផ្លែឈើ​របស់វា​។


ដើមស្រល់​អើយ ចូរ​ទ្រហោយំ ពីព្រោះ​ដើមស៊ីដា​បាន​រលំ ពីព្រោះ​ដើមឈើ​ដ៏ធំឧត្ដម​ត្រូវបាន​បំផ្លាញ​ហើយ​! ដើមអូក​នៃ​បាសាន​អើយ ចូរ​ទ្រហោយំ ពីព្រោះ​ព្រៃ​ក្រាស់​បាន​រលំ​ហើយ​!


ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ប៉ុន្តែ​វា​មិន​បាន​រលំ​ទេ ពីព្រោះ​ត្រូវបាន​ចាក់គ្រឹះ​នៅលើ​ថ្មដា​។


ពេលនោះ ទូតសួគ៌​ខ្លាំងពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដូច​ត្បាល់កិន​ដ៏ធំ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ទាំង​ពោលថា​៖ “បាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​នឹង​ត្រូវ​ទម្លាក់​យ៉ាងសាហាវ​ដូច្នេះ ហើយក៏​រក​មិន​ឃើញ​ទៀត​សោះឡើយ​‍!


ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។