Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:12 - ព្រះគម្ពីរខ្មែរសាកល

12 នៅក្នុង​ទីក្រុង​សល់​តែ​ការហិនវិនាស ហើយ​ខ្លោងទ្វារក្រុង​ក៏​ត្រូវបាន​បុកកម្ទេច​ជា​គំនរបាក់បែក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែក ទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេច‌ខ្ទី​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង​ទទេ ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែក ទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេច‌ខ្ទី​អស់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 24:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្វារក្រុង​អើយ ចូរ​ទ្រហោយំ​! ទីក្រុង​អើយ ចូរ​ស្រែកយំ​! ភីលីស្ទីន​ទាំងមូល​អើយ ចូរ​រលាយ​បាត់ទៅ​! ដ្បិត​ផ្សែង​នឹង​ចេញ​ពី​ទិសខាងជើង​មក គ្មានអ្នកណា​ដើររ៉ែរ៉​ក្នុង​ជួរទ័ព​គេ​ឡើយ​។


ដ្បិត​បន្ទាយ​ត្រូវបាន​បោះបង់ចោល ទីក្រុង​អ៊ូអែ​ត្រូវបាន​ចោលទទេ ទីទួល និង​ប៉មចាំយាម​បាន​ទៅជា​រូង​ជារៀងរហូត គឺទៅជា​សេចក្ដីរីករាយ​ដល់​លាព្រៃ និងជា​វាលស្មៅ​សម្រាប់​ហ្វូងចៀម


ថ្វីត្បិតតែ​ព្រៃឈើ​រលំ​នៅពេល​ធ្លាក់ដុំទឹកកក ហើយ​ទីក្រុង​ត្រូវបាន​ពង្រាបទាំងស្រុង​ក៏ដោយ


“យើង​នឹង​ទៅ​ខាងមុខ​អ្នក ហើយ​ធ្វើឲ្យ​ទីរដិបរដុប​បាន​រាបស្មើ​; យើង​នឹង​បំបាក់​ទ្វារ​លង្ហិន ហើយ​កាត់​រនុក​ដែក​ចោល​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម