អេសាយ 32:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ទោះបើព្រៃព្រឹក្សាត្រូវបំផ្លាញហិនហោច ហើយទីក្រុងត្រូវរលំអស់រលីងក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 ថ្វីត្បិតតែព្រៃឈើរលំនៅពេលធ្លាក់ដុំទឹកកក ហើយទីក្រុងត្រូវបានពង្រាបទាំងស្រុងក៏ដោយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 រីឯព្រៃព្រឹក្សានឹងត្រូវហិនហោច ដោយសារព្រឹល ហើយទីក្រុងនឹងរលំខ្ទេចខ្ទីអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 តែនឹងត្រូវធ្លាក់ព្រិលមកបំបាក់ព្រៃ ហើយទីក្រុងនឹងត្រូវរលំអស់រលីង សូមមើលជំពូកអាល់គីតាប19 រីឯព្រៃព្រឹក្សានឹងត្រូវហិនហោច ដោយសារព្រឹល ហើយទីក្រុងនឹងរលំខ្ទេចខ្ទីអស់។ សូមមើលជំពូក |
អ្នកបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា៖ យើងបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងរបស់យើង ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង យើងនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ យើងនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ