Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:4 - ព្រះគម្ពីរខ្មែរសាកល

4 អ្នក​នឹង​ត្រូវបាន​បន្ទាបចុះ ក៏​និយាយ​ចេញពី​ដី​មក ពាក្យសម្ដី​របស់អ្នក​នឹង​ឮ​តិចៗ​ចេញពី​ធូលីដី​មក សំឡេង​របស់អ្នក​នឹងបាន​ដូចជា​សំឡេង​របស់​គ្រូអន្ទងខ្មោច គឺ​ចេញ​ពី​ដី​មក ពាក្យសម្ដី​របស់អ្នក​នឹង​ខ្សឹប​ចេញពី​ធូលីដី​មក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នោះ​អ្នក​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សម្ដី​អ្នក​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​អ្នក​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សម្ដី​អ្នក​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ អ្នក​នឹង​ធ្លាក់​ខ្លួន​យ៉ាង​ទាប​បំផុត ពាក្យ​សម្ដី​របស់​អ្នក​លេច​ឮ​ពី​ក្នុង​ដី ពាក្យ‌ពេចន៍​របស់​អ្នក​លេច​ចេញ​ពី​ធូលី​ដី សំឡេង​របស់​អ្នក​ឮ​ពី​ក្នុង​ដី​មក​ដូច​សំឡេង​ខ្មោច ហើយ​ពាក្យ​ដែល​អ្នក​និយាយ​ខ្សឹបៗ ក៏​លេច​ឮ​ពី​ធូលី​ដី​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ឯង​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សំដី​ឯង​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​ឯង​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សំដី​ឯង​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​នោះ អ្នក​នឹង​ធ្លាក់​ខ្លួន​យ៉ាង​ទាប​បំផុត ពាក្យ​សំដី​របស់​អ្នក​លេច​ឮ​ពី​ក្នុង​ដី ពាក្យ‌ពេចន៍​របស់​អ្នក​លេច​ចេញ​ពី​ធូលី​ដី សំឡេង​របស់​អ្នក​ឮ​ពី​ក្នុង​ដី​មក​ដូច​សំឡេង​ខ្មោច ហើយ​ពាក្យ​ដែល​អ្នក​និយាយ​ខ្សឹបៗ ក៏​លេច​ឮ​ពី​ធូលី​ដី​មក​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 29:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រលឹង​របស់យើងខ្ញុំ​បាន​ក្រាបចុះ​ដល់​ធូលីដី ពោះ​របស់យើងខ្ញុំ​នៅជាប់​នឹង​ដី​ដែរ​។


ដ្បិត​យេរូសាឡិម​បាន​ជំពប់ ហើយ​យូដា​បាន​ដួល ពីព្រោះ​អណ្ដាត​របស់ពួកគេ និង​ទង្វើ​របស់ពួកគេ បាន​ប្រឆាំងនឹង​ព្រះយេហូវ៉ា ដោយ​បះបោរ​នឹង​ព្រះនេត្រ​ដ៏មាន​សិរីរុងរឿង​របស់ព្រះអង្គ​។


ថ្វីត្បិតតែ​ព្រៃឈើ​រលំ​នៅពេល​ធ្លាក់ដុំទឹកកក ហើយ​ទីក្រុង​ត្រូវបាន​ពង្រាបទាំងស្រុង​ក៏ដោយ


យើង​នឹង​ដាក់​ពែងនោះ​នៅក្នុង​ដៃ​របស់​ពួកអ្នកដែល​ធ្វើទុក្ខ​អ្នក​វិញ ជា​អ្នកដែល​បាន​និយាយ​ទៅ​ព្រលឹង​របស់អ្នក​ថា​: ‘ក្រាបចុះ​ដើម្បីឲ្យ​យើង​បាន​ឆ្លងទៅ​!’ ហើយ​អ្នក​បាន​ធ្វើឲ្យ​ខ្នង​របស់អ្នក​ដូចជា​ដី គឺ​ដូចជា​ផ្លូវ​ឲ្យ​ពួកគេ​ឆ្លងទៅ”៕


យេរូសាឡិម​អើយ ចូរ​រលាស់​ធូលី​ចេញ​ពី​ខ្លួន​! ចូរ​ក្រោកឡើង ហើយ​អង្គុយ​! កូនស្រី​ស៊ីយ៉ូន​ជា​ឈ្លើយសឹក​អើយ ចូរ​ដោះ​ចំណង​ចេញ​ពី​ក​របស់អ្នក​!


កាលណា​គេ​និយាយ​នឹង​អ្នករាល់គ្នា​ថា​៖ “ចូរ​សួររក​ពួក​គ្រូអន្ទងខ្មោច និង​ពួក​គ្រូខាបព្រលឹង ដែល​ពោលប៉ប៉ាច់ប៉ប៉ោច និង​ពោលអេចអូច” នោះ​តើ​មិន​គួរឲ្យ​ប្រជាជន​សួររក​ព្រះ​របស់ខ្លួន​វិញ​ទេ​ឬ​? តើ​រក​មនុស្ស​ស្លាប់​ជំនួស​មនុស្ស​រស់​ធ្វើអី​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម