អេសាយ 37:24 - ព្រះគម្ពីរខ្មែរសាកល24 អ្នកបានត្មះតិះដៀលព្រះអម្ចាស់តាមរយៈរាជបម្រើរបស់អ្នក ដោយនិយាយថា: “អញបានឡើងទៅកន្លែងខ្ពស់នៃភ្នំទាំងឡាយ និងតំបន់ដាច់ស្រយាលនៃលីបង់ ដោយរទេះចម្បាំងដ៏ច្រើនរបស់អញ ហើយបានកាប់រំលំដើមស៊ីដាដ៏ខ្ពស់ និងដើមស្រល់ដែលល្អបំផុតរបស់វា។ អញបានទៅដល់កន្លែងខ្ពស់បំផុតរបស់វា គឺដល់ព្រៃសម្បូរផ្លែឈើរបស់វា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 អ្នកបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា៖ យើងបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងរបស់យើង ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង យើងនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ យើងនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរព្រះអម្ចាស់។ អ្នកពោលថា: ដោយអញមានរទេះចម្បាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ នឹងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ សូមមើលជំពូកអាល់គីតាប24 អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរអុលឡោះ។ អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។ សូមមើលជំពូក |
ប្រហែលជាព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮពាក្យរបស់រ៉ាបសាកេ ដែលស្ដេចអាស្ស៊ីរីចៅហ្វាយរបស់គេបានចាត់ឲ្យមកដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់ ហើយព្រះអង្គនឹងស្ដីបន្ទោសគេ ចំពោះពាក្យដែលព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮហើយ។ ដូច្នេះ សូមថ្វាយសេចក្ដីអធិស្ឋានសម្រាប់អ្នកដែលនៅសល់ផង’”។