Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 11:2 - ព្រះគម្ពីរខ្មែរសាកល

2 ដើមស្រល់​អើយ ចូរ​ទ្រហោយំ ពីព្រោះ​ដើមស៊ីដា​បាន​រលំ ពីព្រោះ​ដើមឈើ​ដ៏ធំឧត្ដម​ត្រូវបាន​បំផ្លាញ​ហើយ​! ដើមអូក​នៃ​បាសាន​អើយ ចូរ​ទ្រហោយំ ពីព្រោះ​ព្រៃ​ក្រាស់​បាន​រលំ​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តា‌ត្រៅ​បាន​រលំ ហើយ​ដើម​ល្អ​ៗ​ត្រូវ​បំផ្លាញអស់ ឱ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​ត្រូវ​រលំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ដើម​កកោះ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តាត្រៅ​បាន​រលំ ឯ​អស់​ទាំង​ដើម​យ៉ាង​ល្អ​បាន​ត្រូវ​បំផ្លាញ​ហើយ ឱ​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​បាន​ត្រូវ​រលំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ដើម​កកោះ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!

សូមមើលជំពូក ចម្លង




សាការី 11:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លីបង់​អើយ ចូរ​បើក​ទ្វារ​របស់អ្នក ដើម្បីឲ្យ​ភ្លើង​បាន​ស៊ីបំផ្លាញ​ដើមស៊ីដា​របស់អ្នក​!


មាន​សំឡេង​ទ្រហោយំ​របស់​ពួក​អ្នកគង្វាល ពីព្រោះ​ភាពរុងរឿង​របស់ពួកគេ​ត្រូវបាន​បំផ្លាញ​ហើយ​! មាន​សំឡេង​គ្រហឹម​របស់​សិង្ហស្ទាវ ពីព្រោះ​គុម្ពោត​នៃ​ទន្លេយ័រដាន់​ត្រូវបាន​បំផ្លាញ​ហើយ​!


ប្រសិនបើ​គេ​ធ្វើ​ការទាំងនេះ​នៅពេល​ឈើ​នៅ​ស្រស់​នៅឡើយ ចុះ​នៅពេល​ឈើ​ស្ងួត​វិញ តើ​នឹង​មាន​អ្វី​កើតឡើង​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម