អេសាយ 30:29 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងច្រៀងចម្រៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់ព្រះអម្ចាស់ ដែលជាថ្មដារបស់ជនជាតិអ៊ីស្រាអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងរាល់គ្នានឹងច្រៀងចំរៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល អាល់គីតាប រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់អុលឡោះតាអាឡា ដែលជាថ្មដារបស់ជនជាតិអ៊ីស្រអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។ |
ព្រះអង្គជាទីលាក់កំបាំងសម្រាប់ទូលបង្គំ ព្រះអង្គរក្សាទូលបង្គំឲ្យរួចពីទុក្ខវេទនា ហើយព័ទ្ធជុំវិញទូលបង្គំដោយចម្រៀងនៃការរំដោះ។ សេឡា
នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលមកពីព្រះភក្ត្ររបស់ព្រះអង្គ។
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយមិនបាននឹកចាំថ្មដានៃជម្រករបស់អ្នក។ ដោយហេតុនេះ ទោះបីជាអ្នកដាំដំណាំដែលគាប់ចិត្ត ហើយព្រោះមែកទំពាំងបាយជូរពូជផ្សេងក៏ដោយ
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។
នៅថ្ងៃនោះ គេនឹងច្រៀងចម្រៀងនេះនៅក្នុងដែនដីយូដាថា៖ “យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះអង្គទ្រង់តាំងសេចក្ដីសង្គ្រោះឡើង ទុកជាកំពែង និងជាប៉ម។
រីឯខ្យល់ដង្ហើមរបស់ព្រះអង្គប្រៀបដូចជាទឹកជ្រោះជន់លិចដែលឡើងដល់ក ដើម្បីរែងប្រជាជាតិនានាដោយកន្ត្រងនៃសេចក្ដីវិនាស ហើយបំពាក់បង្ហៀរដែលនាំឲ្យវង្វេងនៅនឹងថ្គាមរបស់ជាតិសាសន៍ទាំងឡាយ។
ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។
កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។
ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ!