Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 នោះ​ឯង​រាល់​គ្នា​នឹង​ច្រៀង​ចំរៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 អ្នករាល់គ្នា​នឹង​មាន​ចម្រៀង ដូច​នៅ​យប់​ដែល​តម្កើង​ពិធីបុណ្យ​ជាវិសុទ្ធ ក៏​មាន​អំណរ​នៃ​ចិត្ត ដូច​ពេល​ចេញដំណើរ​ដោយមាន​ខ្លុយ ដើម្បី​ទៅ​ឯ​ភ្នំ​របស់​ព្រះយេហូវ៉ា គឺ​ទៅ​ឯ​ថ្មដា​នៃ​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 អ្នក​រាល់​គ្នា​នឹង​ច្រៀង​ចម្រៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ច្រៀង​យ៉ាង​សប្បាយ ដូច​នៅ​រាត្រី​ដែល​គេ​ប្រារព្ធ​ពិធី​បុណ្យ អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​មាន​ចិត្ត​អរ​សប្បាយ ដូច​អ្នក​ដើរ​តាម​ចង្វាក់​សំឡេង​ខ្លុយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ច្រៀង​យ៉ាង​សប្បាយ ដូច​នៅ​រាត្រី​ដែល​គេ​ប្រារព្ធ​ពិធី​បុណ្យ អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់អុលឡោះ‌តាអាឡា ដែល​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​មាន​ចិត្ត​អរ​សប្បាយ ដូច​អ្នក​ដើរ​តាម​ចង្វាក់​សំឡេង​ខ្លុយ។

សូមមើលជំពូក ចម្លង




អេសាយ 30:29
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​តើ​អ្នក​ណា​ជា​ព្រះ បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ នោះ​តើ​អ្នក​ណា​ជា​ថ្មដា


ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការ‌ពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់


៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ


ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ‌ភក្ត្រ​ទ្រង់​ដែល​តែង‌តែ​ជួយ។


នៅ​គ្រា​នោះ​ឯង​នឹង​និយាយ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទោះ​បើ​ទ្រង់​បាន​ខ្ញាល់​នឹង​ទូលបង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ខ្ញាល់​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ទ្រង់​បាន​កំសាន្ត​ចិត្ត​ទូលបង្គំ​វិញ


ពី​ព្រោះ​ឯង​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​ឯង ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កំឡាំង​ឯង ហេតុ​នោះ​បាន​ជា​ឯង​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​ឯង ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង


ឯ​ប្រជា‌ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម​ដែរ


នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា យើង​មាន​ទី​ក្រុង​១​ដ៏​មាំ‌មួន ទ្រង់​នឹង​ដំរូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ទុក​ជា​កំផែង ហើយ​ជា​ទី​ការ‌ពារ​យើង


ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច


ឯ​អស្សាសៈ​របស់​ទ្រង់ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​នឹង​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ


ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បន្លឺ​ព្រះ‌សូរ‌សៀង​ដ៏​រុងរឿង​ឧត្តម​របស់​ទ្រង់​ឲ្យ​ឮ ហើយ​នឹង​បង្ហាញ​ព្រះ‌ពាហុ​ដែល​ធ្វើ​ទោស ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ខ្ញាល់​ទ្រង់ នឹង​អណ្តាត​ភ្លើង​ដ៏​ឆេះ​បន្សុស ព្រម​ទាំង​សន្ទុះ​ខ្យល់​ព្យុះ​សង្ឃរា នឹង​ដុំ​ព្រឹល​ផង


កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។


ជា​សំឡេង​អរ​សប្បាយ នឹង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នឹង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​ដង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​ឈប់ សំរាប់​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក ហើយ​ឯង​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​៩​ខែ​នោះ​ឯង ចាប់​តាំង​ពី​ល្ងាច​ដរាប​ដល់​ខួប​វិញ នោះ​ឯង​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​ឯង។


រួច​កាល​បាន​ច្រៀង​ទំនុក​មួយ​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។


ត្រូវ​ឲ្យ​ឯង នឹង​កូន​ប្រុស​កូន​ស្រី​ឯង អរ​សប្បាយ​នៅ​វេលា​បុណ្យ​របស់​ឯង​នោះ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង នឹង​ពួក​លេវី ហើយ​នឹង​អ្នក​ដទៃ ពួក​កូន​កំព្រា នឹង​ពួក​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង


គឺ​ត្រូវ​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​វិញ គឺ​នៅ​ទី​នោះ​ដែល​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច ពី​វេលា​ថ្ងៃ​លិច​ទៅ ក្នុង​រដូវ​ដដែល​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង


ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិ‌ធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។


គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ នឹង​ទំនុក​របស់​កូន​ចៀម​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​អស់​ទាំង​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម