Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:31 - ព្រះគម្ពីរខ្មែរសាកល

31 ដ្បិត​តើ​នរណា​ជា​ព្រះ ក្រៅពី​ព្រះយេហូវ៉ា​? តើ​នរណា​ជា​ថ្មដា ក្រៅពី​ព្រះ​របស់យើង​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ៙ ដ្បិត​បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ តើ​អ្នក​ណា​ជា​ព្រះ? ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង តើ​អ្នក​ណា​ជា​ថ្ម​ដា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់ ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដ្បិត​តើ​អ្នក​ណា​ជា​ព្រះ បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ នោះ​តើ​អ្នក​ណា​ជា​ថ្មដា

សូមមើលជំពូក ចម្លង

អាល់គីតាប

31 មាន​តែ​អុលឡោះ‌តាអាឡា ដែល​ពិត​ជា​ម្ចាស់​តែ​មួយ​គត់ មាន​តែ​អុលឡោះ​ជា​ម្ចាស់​របស់​យើង​មួយ​គត់​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ដែល​នឹង​ថែរក្សា​ពួកគេ ព្រះអង្គ​នឹង​ការពារ​ពួកគេ​ពី​ជំនាន់​នេះ​ជារៀងរហូត​!


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ នៅក្នុងចំណោម​ព្រះ​នានា គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ឡើយ ហើយក៏​គ្មាន​កិច្ចការ​ណា​ដូច​កិច្ចការ​របស់ព្រះអង្គ​ដែរ​!


គ្រប់ទាំង​ព្រះបន្ទូល​របស់​ព្រះ គឺ​ត្រូវបាន​ពិសោធ​; ព្រះអង្គ​ជា​ខែល​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។


យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។ យើង​នឹង​ក្រវាត់​អ្នក ទោះបីជា​អ្នក​មិន​ស្គាល់​យើង​ក៏ដោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម