មើល៍! ពួកគេភើចេញសេចក្ដីអាក្រក់ពីមាត់របស់ខ្លួន ហើយមានដាវនៅនឹងបបូរមាត់របស់ពួកគេ! ពួកគេពោលថា៖ “តើមានអ្នកណានឹងឮ?”។
អេសាយ 29:15 - ព្រះគម្ពីរខ្មែរសាកល វេទនាហើយ! ពួកអ្នកដែលរកទីជម្រៅដើម្បីលាក់ផែនការរបស់ខ្លួនពីព្រះយេហូវ៉ា! កិច្ចការរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេនិយាយថា៖ “តើមានអ្នកណាមើលឃើញពួកយើង? តើមានអ្នកណាស្គាល់ពួកយើង?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា៖ តើមានអ្នកណាបានឃើញយើងទេ? តើមានអ្នកណាបានស្គាល់យើងទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលគេចខ្លួនពីព្រះអម្ចាស់ ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង អាល់គីតាប អស់អ្នកដែលគេចខ្លួនពីអុលឡោះតាអាឡា ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។ |
មើល៍! ពួកគេភើចេញសេចក្ដីអាក្រក់ពីមាត់របស់ខ្លួន ហើយមានដាវនៅនឹងបបូរមាត់របស់ពួកគេ! ពួកគេពោលថា៖ “តើមានអ្នកណានឹងឮ?”។
ពួកគេឃុបឃិតគ្នារកឧបាយកលទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រឹក្សាគ្នាទាស់នឹងអ្នកដែលព្រះអង្គរក្សាទុក។
ដ្បិតអ្នករាល់គ្នាបាននិយាយថា៖ “យើងបានតាំងសម្ពន្ធមេត្រីជាមួយសេចក្ដីស្លាប់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយស្ថានមនុស្សស្លាប់ហើយ; កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក វានឹងមិនមកដល់យើងឡើយ ពីព្រោះយើងបានយកសេចក្ដីភូតភរជាជម្រករបស់យើង ក៏បានលាក់ខ្លួនក្នុងសេចក្ដីកុហក”។
យើងនឹងធ្វើឲ្យសេចក្ដីយុត្តិធម៌ទៅជាខ្សែរង្វាស់ ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាខ្សែប្រយោល; ដុំទឹកកកនឹងបក់នាំយកជម្រកនៃសេចក្ដីភូតភរទៅ ហើយទឹកដ៏ច្រើននឹងជន់លិចទីលាក់កំបាំង។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “វេទនាហើយ! ពួកកូនចៅជាអ្នកដែលបះបោរ ដើម្បីអនុវត្តផែនការ ប៉ុន្តែមិនមែនមកពីយើង ដើម្បីបង្កើតសន្ធិសញ្ញា ប៉ុន្តែមិនមែនមកពីវិញ្ញាណរបស់យើង គឺដើម្បីបន្ថែមបាបទៅលើបាបវិញ
ដ្បិតអ្នកបានទុកចិត្តលើអំពើអាក្រក់របស់ខ្លួន ទាំងពោលថា: ‘គ្មានអ្នកណាឃើញអញទេ’។ ប្រាជ្ញា និងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេង ដូច្នេះអ្នកក៏និយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ!’។
យើងនឹងលាតត្រដាងអ្វីដែលអ្នកហៅថា ‘ភាពសុចរិត’ និងទង្វើរបស់អ្នក ប៉ុន្តែវាមិនមែនជាប្រយោជន៍ដល់អ្នកទេ!
អ្នករាល់គ្នាធ្វើឲ្យព្រះយេហូវ៉ានឿយណាយដោយពាក្យសម្ដីរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គនឿយណាយយ៉ាងដូចម្ដេច?”។ គឺអ្នករាល់គ្នាពោលថា៖ “អស់អ្នកដែលធ្វើអាក្រក់ គឺល្អក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងគេ” ឬក៏ “តើព្រះនៃសេចក្ដីយុត្តិធម៌នៅឯណា?”៕
“នេះជាការកាត់ទោស គឺថាពន្លឺបានមកក្នុងពិភពលោកហើយ ប៉ុន្តែមនុស្សបានស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ពីព្រោះការប្រព្រឹត្តរបស់ពួកគេគឺអាក្រក់។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។