Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:15 - ព្រះគម្ពីរខ្មែរសាកល

15 ដ្បិត​អ្នករាល់គ្នា​បាន​និយាយថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​សេចក្ដីស្លាប់ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថានមនុស្សស្លាប់​ហើយ​; កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក វា​នឹង​មិន​មកដល់​យើង​ឡើយ ពីព្រោះ​យើង​បាន​យក​សេចក្ដីភូតភរ​ជា​ជម្រក​របស់យើង ក៏​បាន​លាក់ខ្លួន​ក្នុង​សេចក្ដីកុហក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា "យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​ការកុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អ្នក​រាល់​គ្នា​អះ‌អាង​ថា អ្នក​រាល់​គ្នា​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​មច្ចុរាជ ព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់។ កាល​ណា​មាន​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង និង​យក​ការ​ភូត‌ភរ​ជា​ជម្រក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​សេចក្ដី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ្នក​រាល់​គ្នា​អះ‌អាង​ថា អ្នក​រាល់​គ្នា​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​មច្ចុរាជ ព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់។ កាល​ណា​មាន​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង និង​យក​ការ​ភូត‌ភរ​ជា​ជំរក។

សូមមើលជំពូក ចម្លង




អេសាយ 28:15
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ មក៍! យើង​នាំគ្នា​សម្លាប់​វា ហើយ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​ណាមួយ រួច​និយាយថា​: ‘សត្វសាហាវ​បាន​ស៊ី​វា​ហើយ’ នោះ​យើង​នឹង​ឃើញថា​តើ​យល់សប្តិ​របស់វា​នឹង​ទៅជា​យ៉ាងណា”។


គ្មាន​មនុស្ស​ណា​អាច​គ្រប់គ្រង​លើ​ខ្យល់ ដើម្បី​ឃាត់​ខ្យល់​បាន​ឡើយ ក៏​គ្មានអ្នកណា​អាច​គ្រប់គ្រង​លើ​ថ្ងៃ​ស្លាប់​បាន​ដែរ​; គ្មាន​ការឲ្យចេញពីកងទ័ព​ក្នុងពេល​មាន​សង្គ្រាម​ឡើយ ហើយ​សេចក្ដីអាក្រក់​ក៏​មិន​រំដោះ​មនុស្សធ្វើអាក្រក់​ដែរ​។


នោះ​សម្ពន្ធមេត្រី​របស់អ្នករាល់គ្នា​ជាមួយនឹង​សេចក្ដីស្លាប់ នឹង​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ហើយ​កិច្ចព្រមព្រៀង​របស់អ្នករាល់គ្នា​ជាមួយនឹង​ស្ថានមនុស្សស្លាប់ នឹង​មិន​នៅជាប់​ដែរ​។ កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក អ្នករាល់គ្នា​នឹង​ត្រូវបាន​ជាន់ឈ្លី​ដោយ​ការនោះ​។


មើល៍! ព្រះអម្ចាស់​ទ្រង់​មាន​អ្នក​ខ្លាំងពូកែ និង​ខ្លាំងក្លា​ម្នាក់ អ្នកនោះ​នឹង​ទម្លាក់​ពួកគេ​ទៅ​ដី​ដោយផ្ទាល់ដៃ ដូចជា​ព្យុះ​ដុំទឹកកក ដូចជា​ព្យុះសង្ឃរា​នៃ​ការបំផ្លាញ និង​ដូចជា​ព្យុះ​នៃ​ទឹក​ដ៏ខ្លាំងក្លា​ដែល​ជន់លិច​។


វេទនា​ហើយ​! ពួកអ្នកដែល​រកទីជម្រៅ​ដើម្បី​លាក់​ផែនការ​របស់ខ្លួន​ពី​ព្រះយេហូវ៉ា​! កិច្ចការ​របស់ពួកគេ​នៅ​ក្នុង​ទីងងឹត ហើយ​ពួកគេ​និយាយថា​៖ “តើ​មាន​អ្នកណា​មើលឃើញ​ពួកយើង​? តើ​មាន​អ្នកណា​ស្គាល់​ពួកយើង​?”។


ប្រជារាស្ត្រ​របស់យើង​អើយ កូនក្មេង​ជា​អ្នក​សង្កត់សង្កិន​ពួកគេ ហើយ​មនុស្សស្រី​គ្រប់គ្រង​លើ​ពួកគេ​។ ប្រជារាស្ត្រ​របស់យើង​អើយ ពួកអ្នក​នាំផ្លូវ​របស់អ្នក​បាន​នាំ​អ្នក​ឲ្យ​វង្វេង ពួកគេ​បាន​បំភាន់​គន្លង​ផ្លូវ​របស់អ្នក​ហើយ​!


ជា​អ្នកដែល​និយាយ​នឹង​អ្នកមើលឆុត​ថា​៖ “កុំ​មើល​ឡើយ​!” ហើយ​និយាយ​នឹង​ព្យាការី​ថា​៖ “កុំ​ព្យាករ​សេចក្ដី​ទៀងត្រង់​ដល់​យើង​ឡើយ​! ចូរ​ប្រាប់​ពាក្យបញ្ជោរ​ដល់​យើង ចូរ​ព្យាករ​សេចក្ដីបោកបញ្ឆោត​វិញ​!


ដោយហេតុនេះ អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយសារ​អ្នករាល់គ្នា​បាន​បដិសេធ​ពាក្យ​នេះ ហើយ​ទុកចិត្តលើ​ការសង្កត់សង្កិន និង​ការ​វៀចវេរ ព្រមទាំង​ពឹងផ្អែក​លើ​ការទាំងនោះ


រីឯ​ខ្យល់ដង្ហើម​របស់ព្រះអង្គ​ប្រៀបដូចជា​ទឹកជ្រោះ​ជន់លិច​ដែល​ឡើង​ដល់​ក ដើម្បី​រែង​ប្រជាជាតិ​នានា​ដោយ​កន្ត្រង​នៃ​សេចក្ដីវិនាស ហើយ​បំពាក់​បង្ហៀរ​ដែល​នាំឲ្យ​វង្វេង​នៅនឹង​ថ្គាម​របស់​ជាតិសាសន៍​ទាំងឡាយ​។


ដ្បិត​នេះ​ជា​ប្រជាជន​ដែល​បះបោរ ជា​កូនចៅ​ដែល​ភូតភរ ជា​កូនចៅ​ដែល​មិន​ព្រម​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


ដ្បិត​ដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាមដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​អំពើទុច្ចរិត​; បបូរមាត់​របស់អ្នករាល់គ្នា​និយាយមុសា ហើយ​អណ្ដាត​របស់អ្នករាល់គ្នា​ពោល​សេចក្ដីទុច្ចរិត​។


គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​; ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​; ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;


ពួក​ចាស់ទុំ និង​ពួក​អ្នកធំ​ជា​ក្បាល ហើយ​ពួក​ព្យាការី​ដែល​បង្រៀន​សេចក្ដីកុហក​ជា​កន្ទុយ​។


កងទ័ព​ដូច​ទឹកជំនន់​នឹង​ត្រូវបាន​បោសចេញ​នៅចំពោះ​វា ហើយ​ពួកគេ​ក៏​ត្រូវបាន​បំបាក់បំបែក គឺ​សូម្បីតែ​អ្នកដឹកនាំ​នៃ​សម្ពន្ធមេត្រី​ផង​។


គាត់​នឹង​តាំង​សម្ពន្ធមេត្រី​មួយ​យ៉ាងរឹងមាំ ជាមួយ​មនុស្ស​ជាច្រើន​ក្នុង ‘ប្រាំពីរ​គ្រា’ មួយ ហើយ​ដល់​ពាក់កណ្ដាល ‘ប្រាំពីរ​គ្រា’ នោះ គាត់​នឹង​បញ្ឈប់​ការថ្វាយយញ្ញបូជា និង​តង្វាយ​។ អ្នក​បង្កការហិនវិនាស នឹងស្ថិត​នៅលើ​ស្លាប​របស់​តួគួរឲ្យស្អប់ខ្ពើម រហូតដល់​ការបំផ្លាញ​ដែល​ត្រូវបាន​កំណត់ បាន​ធ្លាក់​មកលើ​អ្នក​បង្កការហិនវិនាស​នោះ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម