Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 2:17 - ព្រះគម្ពីរខ្មែរសាកល

17 អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះយេហូវ៉ា​នឿយណាយ​ដោយ​ពាក្យសម្ដី​របស់អ្នករាល់គ្នា ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “តើ​យើងខ្ញុំ​បាន​ធ្វើឲ្យ​ព្រះអង្គ​នឿយណាយ​យ៉ាងដូចម្ដេច​?”។ គឺ​អ្នករាល់គ្នា​ពោលថា​៖ “អស់អ្នក​ដែល​ធ្វើ​អាក្រក់ គឺ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​គេ” ឬក៏ “តើ​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​នៅ​ឯណា​?”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា​ណាស់។ ប៉ុន្តែ អ្នក​រាល់​គ្នា​សួរ​ថា "តើ​យើង​បាន​រំខាន​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា "អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គេ" ឬ​ថា "តើ​សេចក្ដី​យុត្តិ‌ធម៌របស់​ព្រះ​នៅ​ឯ​ណា?"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​នឿយ​ណាយ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង មាន​ធ្វើ​អ្វី​ឲ្យ​ព្រះអង្គ​នឿយ‌ហត់?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: “អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស បែប​នេះ!” ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា: “តើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ នៅ​ឯ​ណា?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯង​រាល់​គ្នា​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​រំខាន​ព្រះ‌ហឫទ័យ​ដោយ​ពាក្យ​សំដី​របស់​ឯង ទោះ​បើ​យ៉ាង​នោះ ក៏​ឯង​រាល់​គ្នា​សួរ​ថា យើង​បាន​នាំ​ឲ្យ​ទ្រង់​រំខាន​ព្រះ‌ទ័យ​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​គេ ឬ​ថា តើ​ព្រះ​នៃ​សេចក្ដី​យុត្តិ‌ធម៌​ទ្រង់​នៅ​ឯ​ណា។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​រាល់​គ្នា​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​នឿយ​ណាយ ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង មាន​ធ្វើ​អ្វី​ឲ្យ​ទ្រង់​នឿយ‌ហត់?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: “អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​មនុស្ស បែប​នេះ!” ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា: “តើ​ម្ចាស់​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ នៅ​ឯ​ណា?”។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 2:17
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​ការកាត់ទោស​ចំពោះ​កិច្ចការ​អាក្រក់​មិន​ត្រូវបាន​អនុវត្ត​យ៉ាងឆាប់ ដូច្នេះ​ចិត្ត​មនុស្សលោក​ក៏​ពេញ​ដោយ​ការ​ធ្វើ​អាក្រក់​។


ព្រលឹង​របស់យើង​ស្អប់​ថ្ងៃចូលខែ និង​ពិធីបុណ្យដែលមានកំណត់​របស់អ្នករាល់គ្នា​; ពិធីបុណ្យទាំងនោះ​ជា​បន្ទុក​ដល់​យើង យើង​នឿយណាយ​នឹង​ទ្រាំ​ណាស់​។


វេទនា​ហើយ​! ពួកអ្នកដែល​រកទីជម្រៅ​ដើម្បី​លាក់​ផែនការ​របស់ខ្លួន​ពី​ព្រះយេហូវ៉ា​! កិច្ចការ​របស់ពួកគេ​នៅ​ក្នុង​ទីងងឹត ហើយ​ពួកគេ​និយាយថា​៖ “តើ​មាន​អ្នកណា​មើលឃើញ​ពួកយើង​? តើ​មាន​អ្នកណា​ស្គាល់​ពួកយើង​?”។


ទោះបីជាយ៉ាងនោះក៏ដោយ ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។ ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។ មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!


យ៉ាងណាមិញ យ៉ាកុប​អើយ អ្នក​មិន​បាន​ស្រែកហៅ​យើង​ទេ ផ្ទុយទៅវិញ អ៊ីស្រាអែល​អើយ អ្នក​បាន​នឿយណាយ​នឹង​យើង​!


អ្នក​មិន​បាន​ទិញ​កំពាន​ដោយ​ប្រាក់​ថ្វាយ​យើង​ទេ ក៏​មិន​បាន​ចម្អែត​យើង​ដោយ​ខ្លាញ់​នៃ​យញ្ញបូជា​របស់អ្នក​ដែរ ផ្ទុយទៅវិញ អ្នក​បាន​ដាក់បន្ទុក​លើ​យើង​ដោយ​បាប​របស់អ្នក ទាំង​ធ្វើឲ្យ​យើង​នឿយហត់​ដោយ​អំពើទុច្ចរិត​របស់អ្នក​។


ដូច្នេះ អេសាយ​ក៏​និយាយថា​៖ “វង្សត្រកូល​ដាវីឌ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ជាការ​តូចតាច​សម្រាប់​អ្នករាល់គ្នា​ឬ ដែល​ធ្វើឲ្យ​មនុស្ស​ធុញទ្រាន់ បានជា​ធ្វើឲ្យ​ព្រះ​របស់ខ្ញុំ​ធុញទ្រាន់​ដែរ​ដូច្នេះ​?


អ្នករាល់គ្នា​នៅតែ​សួរថា​៖ “ម្ដេចក៏ដូច្នេះ​?”។ គឺ​ដោយព្រោះ​ព្រះយេហូវ៉ា​បាន​ធ្វើជាសាក្សី​រវាង​អ្នក និង​ប្រពន្ធ​កាលពីនៅ​យុវវ័យ​របស់អ្នក ដែល​អ្នក​បាន​ក្បត់​នាង ទោះបី​នាង​ជា​ដៃគូ​របស់អ្នក និង​ជា​ប្រពន្ធ​នៃ​សម្ពន្ធមេត្រី​របស់អ្នក​ក៏ដោយ​។


តើ​មនុស្ស​អាច​ប្លន់​ព្រះ​បាន​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ប្លន់​យើង​ហើយ រួច​សួរថា​: ‘តើ​យើងខ្ញុំ​បាន​ប្លន់​ព្រះអង្គ​យ៉ាងដូចម្ដេច​?’។ គឺដោយ​តង្វាយមួយភាគដប់ និង​តង្វាយលើកឡើង​នោះឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម