Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:11 - ព្រះគម្ពីរខ្មែរសាកល

11 ពួកគេ​និយាយថា​៖ “តើ​ព្រះ​ដឹង​ដូចម្ដេច​? តើ​ព្រះ​ដ៏ខ្ពស់បំផុត​មាន​ចំណេះដឹង​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​ពោល​ថា «ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន? តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​មាន​ព្រះ​តម្រិះ​ដែរ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គេ​ពោល​ថា ព្រះ‌ជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​ប្រកប​ដោយ​ដំរិះ​ដែរ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គេ​ពោល​ថា អុលឡោះ​ពុំ​ជ្រាប​អ្វី​ទាំង​អស់ អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​បាន​ភ្លេច​ហើយ​! ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​មិន​ទត​ឃើញ​ជារៀងរហូត”។


មនុស្ស​អាក្រក់​មិន​ស្វែងរក​ព្រះអង្គ ក្នុង​ភាពក្រអឺតក្រទម​នៃ​ទឹកមុខ​របស់ខ្លួន​ឡើយ អស់ទាំង​គំនិត​របស់គេ​គឺ​: “គ្មាន​ព្រះ​ទេ​!”។


តើ​ព្រះ​រក​មិន​ឃើញ​ការនេះ​ទេ​ឬ​? ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អាថ៌កំបាំង​នៃ​ចិត្ត​។


ពួកគេ​តម្រង់​មាត់​របស់ខ្លួន​ទាស់នឹង​ផ្ទៃមេឃ ហើយ​អណ្ដាត​របស់ពួកគេ​ដើរពើងទ្រូង​ពេញ​ផែនដី​។


ពួកគេ​និយាយថា​៖ “ព្រះយេហូវ៉ា​មើល​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប​មិន​ចាប់អារម្មណ៍​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម