Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 83:3 - ព្រះគម្ពីរខ្មែរសាកល

3 ពួកគេ​ឃុបឃិតគ្នារកឧបាយកល​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រឹក្សា​គ្នា​ទាស់នឹង​អ្នកដែល​ព្រះអង្គ​រក្សាទុក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ ទាស់​នឹងប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក ដែល​ព្រះ‌អង្គ​ការ​ពារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​គេ​រៀបចំ​គម្រោង‌ការ​ប្រឆាំង នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​គិត‌គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខា‌ខាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​គេ​រៀបចំ​គម្រោង‌ការ​ប្រឆាំង នឹង​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 83:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​សម្ងំចាំ​ក្នុង​ទីស្ងាត់កំបាំង​ដូច​សិង្ហ​ក្នុង​គុម្ពោតព្រៃ​; គេ​សម្ងំចាំ​ដើម្បី​ចាប់​មនុស្ស​ទ័លក្រ​; គេ​ចាប់​មនុស្ស​ទ័លក្រ​ដោយ​អូស​ពួកគេ​មក​ក្នុង​សំណាញ់​របស់ខ្លួន​។


ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង ហើយ​ជាតិសាសន៍​ទាំងឡាយ​ប៉ុនប៉ង​ការឥតបានការ​ដូច្នេះ​?


ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។


ព្រះអង្គ​លាក់​ពួកគេ​នៅក្នុង​ទីលាក់កំបាំង​នៃ​ព្រះវត្តមាន​របស់ព្រះអង្គ ពី​ឧបាយកល​របស់​មនុស្ស​; ព្រះអង្គ​រក្សា​ពួកគេ​ទុក​នៅក្នុង​ពន្លា ឲ្យរួចពី​ជម្លោះ​នៃ​អណ្ដាត​។


ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។


សូម​បំពួន​ទូលបង្គំ​ពី​ការឃុបឃិត​របស់​មនុស្សដែល​ធ្វើអាក្រក់ ពី​អង្គប្រជុំ​របស់​អ្នក​ប្រព្រឹត្ត​អំពើទុច្ចរិត


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


ដ្បិត​អ្នករាល់គ្នា​បាន​ស្លាប់ ហើយ​ជីវិត​របស់អ្នករាល់គ្នា​ត្រូវបាន​លាក់ទុក​ជាមួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម