Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 59:7 - ព្រះគម្ពីរខ្មែរសាកល

7 មើល៍! ពួកគេ​ភើចេញ​សេចក្ដីអាក្រក់​ពី​មាត់​របស់ខ្លួន ហើយ​មាន​ដាវ​នៅនឹង​បបូរមាត់​របស់ពួកគេ​! ពួកគេពោលថា​៖ “តើ​មាន​អ្នកណា​នឹង​ឮ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 មើល៍ គេ​បើក​មាត់​ជេរ​ប្រមាថ បបូរ​មាត់​របស់​គេប្រៀប​ដូច​ជា​ដាវ ដ្បិត​គេគិត​ថា «តើ​មាន​ព្រះ​ណា​នឹង​ស្ដាប់​យើង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ ពាក្យ​សម្ដី​អាក្រក់ ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 មើល គេ​ភើ​ចេញ​មក​ពី​មាត់​គេ ក៏​មាន​ដាវ​នៅ​បបូរ​មាត់ ដ្បិត​គេ​ថា តើ​មាន​អ្នក​ណា​នឹង​ឮ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ ពាក្យ​សំដី​អាក្រក់ ពាក្យ​សំដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 59:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​បាន​ភ្លេច​ហើយ​! ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​មិន​ទត​ឃើញ​ជារៀងរហូត”។


ហេតុអ្វីបានជា​មនុស្ស​អាក្រក់​មើលងាយ​ព្រះ​ដោយ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះអង្គ​នឹង​មិន​រកយុត្តិធម៌​ទេ” ដូច្នេះ​?


មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


ពួកគេ​និយាយថា​៖ “តើ​ព្រះ​ដឹង​ដូចម្ដេច​? តើ​ព្រះ​ដ៏ខ្ពស់បំផុត​មាន​ចំណេះដឹង​ឬ​?”។


ពួកគេ​បង្ហូរចេញ​នូវ​ពាក្យព្រហើន​; អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​និយាយអួត​ខ្លួន​។


មាន​មនុស្ស​និយាយមិនចេះគិត ដូចជា​ចាក់ទម្លុះ​ដោយ​ដាវ រីឯ​អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា នាំមកនូវ​ការប្រោសឲ្យជា​។


អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា​ធ្វើឲ្យ​ចំណេះដឹង​មានការចាប់អារម្មណ៍ រីឯ​មាត់​របស់​មនុស្សល្ងង់​វិញ បង្ហូរចេញ​នូវ​សេចក្ដីល្ងង់​។


ចិត្ត​របស់​មនុស្ស​សុចរិត​ជញ្ជឹងគិត​ថា​គួរ​ឆ្លើយ​យ៉ាងណា រីឯ​មាត់​របស់​មនុស្ស​អាក្រក់​បង្ហូរចេញ​នូវ​សេចក្ដីអាក្រក់​។


ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម