ពួកគេយោលយោកចុះឡើង ហើយដើរទ្រេតទ្រោតដូចមនុស្សស្រវឹង រីឯអស់ទាំងប្រាជ្ញារបស់ពួកគេក៏អស់ទៅ។
អេសាយ 28:7 - ព្រះគម្ពីរខ្មែរសាកល រីឯពួកអ្នកទាំងនោះដើរយោលយោកដោយស្រា ក៏ដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង; ពួកបូជាចារ្យ និងពួកព្យាការីដើរយោលយោកដោយគ្រឿងស្រវឹង ពួកគេភាន់ភាំងដោយស្រា ពួកគេដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង ពួកគេដើរយោលយោកក្នុងការឃើញនិមិត្ត ពួកគេជំពប់ដួលក្នុងការកាត់ក្ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកទាំងនេះ ក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្ដាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃនឹងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងការជាក់ស្តែងគេយល់ខុសទទេ ក៏រមឹលក្នុងការជំនុំជំរះ អាល់គីតាប រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកអ៊ីមុាំ និងណាពី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្តាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។ |
ពួកគេយោលយោកចុះឡើង ហើយដើរទ្រេតទ្រោតដូចមនុស្សស្រវឹង រីឯអស់ទាំងប្រាជ្ញារបស់ពួកគេក៏អស់ទៅ។
ស្រាជាអ្នកចំអកឡកឡឺយ ហើយគ្រឿងស្រវឹងជាអ្នកឡូឡា អស់អ្នកដែលវង្វេងដោយសារតែវា គ្មានប្រាជ្ញាឡើយ។
មានពរដល់អ្នកហើយ ស្រុកអើយ! នៅពេលស្ដេចរបស់អ្នកជាកូនអភិជន ហើយពួកមេដឹកនាំរបស់អ្នកហូបតាមពេលដើម្បីមានកម្លាំង គឺមិនមែនដើម្បីស្រវឹងឡើយ!
ព្រះយេហូវ៉ាបានលាយវិញ្ញាណនៃការវៀចវេរទៅក្នុងអេហ្ស៊ីប ដូច្នេះពួកគេនាំអេហ្ស៊ីបឲ្យវង្វេងក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងដើរទ្រេតទ្រោតក្នុងកម្អួតរបស់ខ្លួន។
ផ្ទុយទៅវិញ មើល៍! មានការសប្បាយរីករាយ ការសម្លាប់គោ និងការសម្លាប់ចៀម ការស៊ីសាច់ និងការផឹកស្រា ទាំងពោលថា៖ “ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។
នៅគ្រានោះនឹងមានកើតឡើងដូច្នេះ: ដូចដែលជនសាមញ្ញជាយ៉ាងណា បូជាចារ្យក៏ជាយ៉ាងនោះ; ដូចដែលបាវបម្រើប្រុសជាយ៉ាងណា ចៅហ្វាយប្រុសក៏ជាយ៉ាងនោះ; ដូចដែលបាវបម្រើស្រីជាយ៉ាងណា ចៅហ្វាយស្រីក៏ជាយ៉ាងនោះ; ដូចដែលអ្នកទិញជាយ៉ាងណា អ្នកលក់ក៏ជាយ៉ាងនោះ; ដូចដែលអ្នកឲ្យខ្ចីជាយ៉ាងណា អ្នកខ្ចីក៏ជាយ៉ាងនោះ; ដូចដែលម្ចាស់បំណុលជាយ៉ាងណា កូនបំណុលក៏ជាយ៉ាងនោះ។
ផែនដីនឹងទ្រេតទ្រោតដូចមនុស្សស្រវឹង ហើយយីកយោកដូចខ្ទម។ ការបំពានរបស់វានឹងសង្កត់ធ្ងន់លើវា ដូច្នេះវានឹងដួលឥតក្រោកឡើងទៀតឡើយ។
វេទនាហើយ! មកុដនៃអំនួតរបស់ពួកប្រមឹកនៃអេប្រាអិម និងផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិរបស់មនុស្សប្រមឹក!
ចំពោះអ្នករាល់គ្នា និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងក្រាំងដែលបិទត្រាហើយ។ នៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “មិនបានទេ ពីព្រោះវាត្រូវបានបិទត្រា”
ប្រជារាស្ត្ររបស់យើងអើយ កូនក្មេងជាអ្នកសង្កត់សង្កិនពួកគេ ហើយមនុស្សស្រីគ្រប់គ្រងលើពួកគេ។ ប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកនាំផ្លូវរបស់អ្នកបាននាំអ្នកឲ្យវង្វេង ពួកគេបានបំភាន់គន្លងផ្លូវរបស់អ្នកហើយ!
វេទនាហើយ! ពួកអ្នកដែលក្រោកឡើងពីព្រលឹមដើម្បីរត់តាមគ្រឿងស្រវឹង ហើយបង្អង់នៅរហូតដល់យប់ជ្រៅ ទាំងស្រវឹងងងុលដោយស្រា!
ពួកគេរាប់មនុស្សអាក្រក់ថាឥតទោសដើម្បីបានសំណូក ហើយដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត។
“ក្រោយពីទុក្ខវេទនានៃគ្រានោះភ្លាម ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
ដូច្នេះ ប្ដីត្រូវតែស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់រូបកាយខ្លួនឯងដែរ។ អ្នកដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន គឺស្រឡាញ់ខ្លួនឯង