Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅគ្រានោះ​នឹង​មានកើតឡើងដូច្នេះ​: ដូចដែល​ជនសាមញ្ញ​ជា​យ៉ាងណា បូជាចារ្យ​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើប្រុស​ជា​យ៉ាងណា ចៅហ្វាយប្រុស​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើស្រី​ជា​យ៉ាងណា ចៅហ្វាយស្រី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកទិញ​ជា​យ៉ាងណា អ្នកលក់​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកឲ្យខ្ចី​ជា​យ៉ាងណា អ្នកខ្ចី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​ម្ចាស់បំណុល​ជា​យ៉ាងណា កូនបំណុល​ក៏​ជា​យ៉ាងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​គ្រា​នោះ ពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅ‌ហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅ‌ហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ​នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គឺ​បូជា‌ចារ្យ​ក៏​ដូច​ប្រជា‌ជន ម្ចាស់​ប្រុស​ក៏​ដូច​ទាសា ម្ចាស់​ស្រី​ក៏​ដូច​ទាសី អ្នក​លក់​ក៏​ដូច​អ្នក​ទិញ ម្ចាស់​របស់​ក៏​ដូច​អ្នក​ខ្ចី ម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​គ្រា​នោះពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​ជា​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ស្មើ​គ្នា​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គឺ​អ៊ីមុាំ​ក៏​ដូច​ប្រជា‌ជន ម្ចាស់​ប្រុស​ក៏​ដូច​ទាសា ម្ចាស់​ស្រី​ក៏​ដូច​ទាសី អ្នក​លក់​ក៏​ដូច​អ្នក​ទិញ ម្ចាស់​របស់​ក៏​ដូច​អ្នក​ខ្ចី ម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 24:2
26 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ឆ្នាំ​នៃ​ទុរ្ភិក្ស​មកដល់ មាន​កូនប្រុស​ពីរ​នាក់​កើតមក​ដល់​យ៉ូសែប ដែល​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន បាន​បង្កើត​ឲ្យ​គាត់​។


ដូច្នេះ មនុស្សលោក​ត្រូវបាន​បង្អោនចុះ មនុស្សជាតិ​ត្រូវបាន​បន្ទាបចុះ​។ សូម​កុំ​លើកលែងទោស​ឲ្យ​ពួកគេ​ឡើយ​!


ផែនដី​នឹង​នៅទទេធេង ហើយ​ត្រូវបាន​ប្លន់ទាំងស្រុង ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​សេចក្ដី​នេះ​ហើយ​។


រីឯ​ពួក​អ្នកទាំងនោះ​ដើរយោលយោក​ដោយ​ស្រា ក៏​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង​; ពួក​បូជាចារ្យ និង​ពួក​ព្យាការី​ដើរយោលយោក​ដោយ​គ្រឿងស្រវឹង ពួកគេ​ភាន់ភាំង​ដោយ​ស្រា ពួកគេ​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង ពួកគេ​ដើរយោលយោក​ក្នុង​ការឃើញនិមិត្ត ពួកគេ​ជំពប់ដួល​ក្នុង​ការកាត់ក្ដី​។


មនុស្សលោក​នឹង​ត្រូវបាន​បង្អោនចុះ មនុស្សជាតិ​នឹង​ត្រូវបាន​បន្ទាបចុះ ហើយ​ភ្នែក​របស់​អ្នកដែល​លើកខ្លួនឡើង​នឹង​ត្រូវបាន​បន្ទាបចុះ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម