Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:23 - ព្រះគម្ពីរខ្មែរសាកល

23 ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត របស់​មនុស្ស​សុចរិត​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពួក​គេ​ទទួល​សំណូក ហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោស និង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពួក​គេ​ទទួល​សំណូក ហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោស និង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 5:23
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ប្រមូលគ្នា​ទាស់នឹង​ព្រលឹង​របស់​មនុស្ស​សុចរិត ហើយ​ផ្ដន្ទាទោស​ឈាម​ឥតទោស​។


អ្នកដែល​រាប់​មនុស្ស​អាក្រក់​ថាឥតទោស និង​អ្នកដែល​រាប់​មនុស្ស​សុចរិត​ថាមានទោស ពួកគេ​ទាំង​ពីរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា​។


មនុស្ស​អាក្រក់​យក​សំណូក​ដោយ​សម្ងាត់ ដើម្បី​បង្វែរ​ផ្លូវ​នៃ​សេចក្ដីយុត្តិធម៌​។


អ្នកដែល​និយាយ​នឹង​មនុស្ស​អាក្រក់​ថា​៖ “អ្នក​ជា​មនុស្ស​សុចរិត” បណ្ដាជន​នឹង​ដាក់បណ្ដាសា​អ្នកនោះ ជាតិសាសន៍​ទាំងឡាយ​នឹង​ស្អប់ខ្ពើម​អ្នកនោះ


បណ្ដា​មេដឹកនាំ​របស់អ្នក​ជា​អ្នក​បះបោរ និង​ជា​គូកន​របស់​ពួក​ចោរ​; ពួកគេ​គ្រប់គ្នា​ស្រឡាញ់​សំណូក ហើយ​ដេញតាម​ជំនូន ពួកគេ​មិន​រកយុត្តិធម៌​ឲ្យ​កូនកំព្រា ហើយ​រឿងក្ដី​របស់​ស្ត្រីមេម៉ាយ​ក៏​មិន​មក​នៅចំពោះ​ពួកគេ​ដែរ​។


វេទនា​ហើយ​! ពួកអ្នកដែល​តែង​បទបញ្ញត្តិ​ទុច្ចរិត និង​ពួកអ្នកដែល​សរសេរ​សេចក្ដីសម្រេច​អយុត្ដិធម៌


ដើម្បី​បែរចេញ​ពី​ពាក្យបណ្ដឹង​របស់​អ្នកក្រខ្សត់ ហើយ​ដកយក​សេចក្ដីយុត្តិធម៌​ចេញពី​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់យើង ដើម្បីឲ្យ​ស្ត្រីមេម៉ាយ​បានជា​ជ័យភណ្ឌ​របស់គេ និង​ដើម្បី​ប្លន់​កូនកំព្រា​។


រីឯ​ពួក​អ្នកទាំងនោះ​ដើរយោលយោក​ដោយ​ស្រា ក៏​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង​; ពួក​បូជាចារ្យ និង​ពួក​ព្យាការី​ដើរយោលយោក​ដោយ​គ្រឿងស្រវឹង ពួកគេ​ភាន់ភាំង​ដោយ​ស្រា ពួកគេ​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង ពួកគេ​ដើរយោលយោក​ក្នុង​ការឃើញនិមិត្ត ពួកគេ​ជំពប់ដួល​ក្នុង​ការកាត់ក្ដី​។


ពួកគេ​ចាប់កំហុស​មនុស្ស​ដោយ​ពាក្យសម្ដី ហើយ​ដាក់អន្ទាក់​ចាប់​បណ្ដា​អ្នកកាត់ក្ដី​នៅ​ខ្លោងទ្វារ ព្រមទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ​ដោយ​ហេតុផលឥតបានការ​។


មនុស្សអប្រិយ មធ្យោបាយ​របស់គេ​គឺ​អាក្រក់ គេ​គិតគូរ​គម្រោងអាក្រក់​ដើម្បី​បំផ្លាញ​មនុស្ស​ទ័លក្រ​ដោយ​ពាក្យ​ភូតភរ សូម្បីតែ​នៅពេល​មនុស្ស​ខ្វះខាត​និយាយ​ត្រឹមត្រូវ​។


មែនហើយ នៅ​ខ្វះ​សេចក្ដីពិត ហើយ​អ្នកដែល​បែរចេញ​ពី​ការ​អាក្រក់​ក៏​ក្លាយជារំពា​។ ព្រះយេហូវ៉ា​បាន​ទត​ឃើញ ហើយ​ការ​ដែល​គ្មាន​សេចក្ដីយុត្តិធម៌​ដូច្នេះ ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​។


ដូច្នេះ អស់ទាំង​ឈាម​ដ៏សុចរិត​ដែល​ត្រូវ​បាន​បង្ហូរ​នៅលើ​ផែនដី តាំងពី​ឈាម​របស់​អេបិល​មនុស្ស​សុចរិត រហូតដល់​ឈាម​របស់​សាការី​កូន​របស់​បារ៉ាគា​ដែល​អ្នករាល់គ្នា​បាន​សម្លាប់​នៅចន្លោះ​ទីវិសុទ្ធ និង​អាសនា​នោះ នឹង​ធ្លាក់​មក​លើ​អ្នករាល់គ្នា​។


អ្នករាល់គ្នា​បាន​ផ្ដន្ទាទោស ហើយ​សម្លាប់​មនុស្ស​សុចរិត តែ​គេ​មិន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម