អេសាយ 28:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 រីឯអ្នកទាំងនេះ ក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្ដាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 រីឯពួកអ្នកទាំងនោះដើរយោលយោកដោយស្រា ក៏ដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង; ពួកបូជាចារ្យ និងពួកព្យាការីដើរយោលយោកដោយគ្រឿងស្រវឹង ពួកគេភាន់ភាំងដោយស្រា ពួកគេដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង ពួកគេដើរយោលយោកក្នុងការឃើញនិមិត្ត ពួកគេជំពប់ដួលក្នុងការកាត់ក្ដី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃនឹងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងការជាក់ស្តែងគេយល់ខុសទទេ ក៏រមឹលក្នុងការជំនុំជំរះ សូមមើលជំពូកអាល់គីតាប7 រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកអ៊ីមុាំ និងណាពី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្តាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។ សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំវិញថា៖ «ព្យាការីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។