Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:22 - ព្រះគម្ពីរខ្មែរសាកល

22 វេទនា​ហើយ​! មនុស្ស​ខ្លាំងពូកែ​ខាង​ផឹក​ស្រា និង​មនុស្ស​អង់អាច​ខាង​លាយ​គ្រឿងស្រវឹង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន​ប្រសប់ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន‌ប្រសប់​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង




អេសាយ 5:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។


តើ​នរណា​វេទនា​? តើ​នរណា​មាន​ទុក្ខសោក​? តើ​នរណា​មាន​ជម្លោះ​? តើ​នរណា​ត្អូញត្អែរ​? តើ​នរណា​មាន​របួស​ដោយគ្មានមូលហេតុ​? តើ​នរណា​មាន​ភ្នែក​ក្រហមងាំង​?


មិនមែន​សម្រាប់​ស្ដេច​ទេ ឱ​លេមូអែល​អើយ​! គឺ​ស្រា​មិនមែន​សម្រាប់​ស្ដេច​សោយ​ទេ ហើយ​គ្រឿងស្រវឹង​ក៏​មិនមែន​សម្រាប់ឲ្យ​មេគ្រប់គ្រង​ចង់បាន​ដែរ


ក្រែងលោ​គេ​បាន​ផឹក រួច​ភ្លេច​សេចក្ដី​ដែល​ត្រូវបាន​បញ្ញត្តឡើង ហើយ​បង្ខូច​រឿងក្ដី​របស់​អស់ទាំង​ប្រជារាស្ត្រ​ដែល​រងទុក្ខវេទនា​។


ផ្ទុយទៅវិញ មើល៍! មាន​ការសប្បាយរីករាយ ការ​សម្លាប់​គោ និង​ការ​សម្លាប់​ចៀម ការ​ស៊ី​សាច់ និង​ការ​ផឹក​ស្រា ទាំងពោលថា​៖ “ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


ពួកគេ​នឹង​មិន​ផឹក​ស្រា​ទាំង​ច្រៀង​ទៀតឡើយ​; គ្រឿងស្រវឹង​នឹង​ធ្វើឲ្យមានភាពល្វីងជូរចត់​ដល់​អ្នកដែល​ផឹក​វា​។


រីឯ​ពួក​អ្នកទាំងនោះ​ដើរយោលយោក​ដោយ​ស្រា ក៏​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង​; ពួក​បូជាចារ្យ និង​ពួក​ព្យាការី​ដើរយោលយោក​ដោយ​គ្រឿងស្រវឹង ពួកគេ​ភាន់ភាំង​ដោយ​ស្រា ពួកគេ​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង ពួកគេ​ដើរយោលយោក​ក្នុង​ការឃើញនិមិត្ត ពួកគេ​ជំពប់ដួល​ក្នុង​ការកាត់ក្ដី​។


វេទនា​ហើយ​! ពួកអ្នកដែល​ក្រោកឡើង​ពី​ព្រលឹម​ដើម្បី​រត់តាម​គ្រឿងស្រវឹង ហើយ​បង្អង់នៅ​រហូតដល់​យប់ជ្រៅ ទាំង​ស្រវឹងងងុល​ដោយ​ស្រា​!


ពួកគេនិយាយថា​៖ “មក៍! ឲ្យ​ខ្ញុំ​យក​ស្រាទំពាំងបាយជូរ​មក ហើយ​ឲ្យ​យើង​ផឹក​គ្រឿងស្រវឹង​ជោកជាំ​ទៅ​! ថ្ងៃស្អែក​នឹង​បាន​ដូចជា​ថ្ងៃ​នេះ​ដែរ គឺ​កាន់តែ​ល្អ​ទៅទៀត”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម