អេសាយ 43:27 - ព្រះគម្ពីរខ្មែរសាកល27 ឪពុកដើមរបស់អ្នកបានប្រព្រឹត្តបាប ពួកអ្នកកណ្ដាលរបស់អ្នកបានបះបោរទាស់នឹងយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ឯឪពុកដើមរបស់អ្នកបានធ្វើបាប ហើយពួកគ្រូអ្នកបានរំលងច្បាប់យើងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 យ៉ាកុបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឯឪពុកដើមរបស់ឯង បានធ្វើបាប ហើយពួកគ្រូឯងបានរំលងច្បាប់អញដែរ សូមមើលជំពូកអាល់គីតាប27 យ៉ាកកូបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “លិខិតលែងលះរបស់ម្ដាយអ្នករាល់គ្នាដែលយើងបានបណ្ដេញនាងចេញនោះ តើនៅឯណា? តើយើងបានលក់អ្នករាល់គ្នាទៅម្ចាស់បំណុលមួយណា? មើល៍! អ្នករាល់គ្នាត្រូវបានលក់ទៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេ ហើយម្ដាយរបស់អ្នករាល់គ្នាត្រូវបានបណ្ដេញចេញ ក៏ដោយព្រោះការបំពានរបស់អ្នករាល់គ្នាដែរ។